ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចសម្រាប់ស្ត្រី

យុទ្ធសាស្ត្ររបស់ក្រសួងកិច្ចការនារី ក្នុងការផ្តល់ភាពអង់អាចផ្នែកសេដ្ឋកិច្ច ដល់ស្ត្រីរួមមានការ​ជម្រុញឱ្យស្ត្រីបានចូលរួមក្នុង សកម្មភាពសេដ្ឋកិច្ច និងចូលរួមចំណែកសម្រេចគោលដៅប្រទេសជាតិ​ ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយសមធម៌ និងមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធដែលជាគន្លឹះ ក្នុងការឈានទៅសម្រេច សមភាពយេនឌ័រនៅកម្ពុជា។ ការផ្តល់ភាពអង់អាច ផ្នែកសេដ្ឋកិច្ចដល់ស្ត្រី​ រួម​បញ្ចូលការលើកកម្ពស់ការងារសមរម្យ និងមានប្រាក់កម្រៃ ការអភិវឌ្ឍសហគ្រាសខ្នាតមីក្រូ តូចនិងមធ្យម ដោយ ផ្តោតការយកចិត្តទុកដាក់ ជាពិសេសលើស្ត្រី និងការពិនិត្យមើលទីផ្សារការងារនៅ​កម្ពុជា​រួមទាំងបញ្ហាប្រឈមនានា ដែលស្ត្រីជួបប្រទះក្នុងការស្វែងរកការងារ សមរម្យ។ ការប្រែប្រួលអា​កាសធាតុ និងការអភិឌ្ឍបៃតង ក៏ជាឧបសគ្គយ៉ាងធំផងដែរសម្រាប់ការផ្តល់ភាពអង់អាច​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​ស្ត្រី។

ទាញយកឯកសារ