ក្រសួងកិច្ចការនារី បានវគ្គបណ្តុះបណ្តាលស្តីពីការងារគ្រប់គ្រងរដ្ឋបាលរបស់មន្ត្រីរាជការ ក្រសួងកិច្ចការនារី ដល់មន្ត្រីក្រសួង មន្ទីរ ខេត្ត

25

ព្រឹកថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៧ នៅខេត្តកំពង់ឆ្នាំង នាយកដ្ឋានរដ្ឋបាលបុគ្គលិក នៃក្រសួងកិច្ចការនារី បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការងារគ្រប់គ្រងរដ្ឋបាលរបស់មន្ត្រីរាជការ ក្រសួងកិច្ចការនារី ដល់មន្ត្រីក្រសួង មន្ទីរ ខេត្ត ស្រុក ក្រោមអធិបតីភាព លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី លោកស្រី អ៊ុក សុខមុនី អនុប្រធាននាយកដ្ឋានរដ្ឋបាលបុគ្គលិក ក្រសួងកិច្ចការនារី និងលោកស្រី អុិត នឿន អនុប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំង ។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីអភិវឌ្ឍសមត្ថភាពដល់ មន្ត្រី ដែលនៅថ្នាក់មន្ទីរ ខេត្ត ស្រុកកិច្ចការនារី អោយយល់ពីការងារគ្រប់គ្រងរដ្ឋបាល ក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងមានសមាសភាពចូលរួម អនុប្រធាននាយកដ្ឋាន អនុប្រធានមន្ទីរ និងមន្ត្រីមកពីខេត្តចំនួន៨ រួមមាន កណ្តាល តាកែវ កំពង់ស្ពឺ ពោធិ៍សាត់ កំពត កែប ព្រះសីហនុ និងកោះកុង សរុបចំនួន៥០នាក់ (ស្ត្រី៤៤នាក់) ។