វេទិកាភាពជាអ្នកដឹកនាំ ក្រោមប្រធានបទ “ការបង្កើតបរិយាកាសដើម្បីឲ្យមនុស្សម្នាក់ៗអាចក្លាយជាអ្នកដឹកនាំ”

20

លោកជំទាវ ឃឹម ចរើន រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានចូលរួមជាគណៈអធិបតី បើកកម្មវិធី វេទិកាភាពជាអ្នកដឹកនាំ ក្រោមប្រធានបទ “ការបង្កើតបរិយាកាសដើម្បីឲ្យមនុស្សម្នាក់ៗអាចក្លាយជាអ្នកដឹកនាំ” ដែលប្រព្រឹត្តិទៅចាប់ពី ថ្ងៃទី ១០-១២ តុលា ២០១៧ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ( CJCC )។ អ្នកចូលរួមមានដូចជា ស្រ្តីថ្នាក់ដឹកនាំមកពីសហគ្រិននៅកម្ពុជា ក្រសួងស្ថាប័នពាក់ព័ន្ធ និងនិស្សិតសរុបប្រមាណ ២០០នាក់។ សំនួរយកមកពិភាក្សាមានចំនួនពីរសំខាន់ៗគឺ (១)តើបង្កើតបរិយាកាសយ៉ាងដូចម្តេច ដើម្បីឲ្យមនុស្សម្នាក់ៗក្លាយជាអ្នកដឹកនាំ? (២) តើស្ថាប័នគ្រួសារ ស្ថាប័នអប់រំ ស្ថាប័នឯកជន និងស្ថាប័នរដ្ឋ ត្រូវបង្កើតបរិយាកាសយ៉ាងម៉េច ដើម្បីឲ្យមនុស្សម្នាក់ៗអាចក្លាយជាអ្នកដឹកនាំ?