កិច្ចសហការ រវាងមន្ទីរកិច្ចការនារី និងមន្ទីរអប់រំយុវជន និងកីឡាខេត្តកោះកុង នាយកដ្ឋានព័ត៌មាននៃក្រសួងកិច្ចការនារីបានរៀបចំវេទិកានារីរតនៈ ក្រោមប្រធានបទ “យុវជនរួមគ្នាកាត់បន្ថយអំពើហិង្សា”

44

កាលពីថ្ងៃទី០២ដល់ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ តាមរយៈកិច្ចសហការ រវាងមន្ទីរកិច្ចការនារី និងមន្ទីរអប់រំយុវជន និងកីឡាខេត្តកោះកុង នាយកដ្ឋានព័ត៌មាននៃក្រសួងកិច្ចការនារីបានរៀបចំវេទិកានារីរតនៈ ក្រោមប្រធានបទ “យុវជនរួមគ្នាកាត់បន្ថយអំពើហិង្សា” បានធ្វើឡើង នៅវិទ្យាល័យចំនួន៣គឺ វិទ្យាល័យស្រែអំបិល(ស្រុកស្រែអំបិល) វិទ្យាល័យកោះកុង(ក្រុងខេមរភូមិន្ទ)និងអនុវិទ្យាល័យជាស៊ីមស្មាច់ជ័យ(ក្រុងខេមរភូមិន្ទ)ខេត្តកោះកុង វេទិកានារីរតនៈនេះដែរមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ឡុង សុផល្លី អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី លោកជំទាវ ឈី វ៉ា សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រីប្រធានមន្ទីរខេត្តកោះកុង ។ វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងដល់យុវវ័យរួមគ្នាកាត់បន្ថយអំពើហិង្សាក្នុងសង្គម និងស្វែងយល់អំពីឬសគល់អំពើហិង្សា ក្រោមការឧបត្ថម្ភថវិការាជរដ្ឋាភិបាល(PB)។