វគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់កិច្ចការពារជនពិការ ដែលឆ្លើយតបនឹងយេនឌ័រ

85

វគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់កិច្ចការពារជនពិការ ដែលឆ្លើយតបនឹងយេនឌ័រ

​​​កាលពីថ្ងៃទី ១០-១២ ខែមេសា ឆ្នាំ២០១៨ ក្រុមការងារសកម្មភាពជន នៃក្រសួងកិច្ចការនារី បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី ការលើកកម្ពស់ កិច្ចការពារជនពិការ ដែលឆ្លើយតបនឹងយេនឌ័រ នៅសណ្ឋាគារបុប្ផាកោះកុង ខេត្តកោះកុង ក្នុងគោលបំណងបង្កើនការយល់ដឹង និងកំណត់រកវិធានការនានា ក្នុងការលើកកម្ពស់កិច្ចការពារជនពិការ ដែលឆ្លើយតបនឹងយេនឌ័រ ដល់មន្ត្រីក្រសួងកិច្ចការនារី ក្រសួង-ស្ថាប័នពាក់ព័ន្ធ ។ វគ្គបណ្តុះបណ្តាលនេះស្ថិតក្រោមអធិបតីភាពលោកជំទាវ ខៀវ សិរីវឌ្ឍា ទីប្រក្សាក្រសួងកិច្ចការនារី ដែលមានមន្ត្រីចូលរួមមកពីក្រសួងកិច្ចការនារី និងមន្ទីរកិច្ចការនារីខេត្តចំនួន ៩ មាន៖មន្ទីរកិច្ចការនារីរាជធានីភ្នំពេញមន្ទីរកិច្ចការនារីខេត្តកណ្តាល មន្ទីរកិច្ចការនារីខេត្តព្រះសីហនុ មន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំង មន្ទីរកិច្ចការនារីខេត្តកំពង់ស្ពឺ មន្ទីរកិច្ចការនារីខេត្តតាកែវ មន្ទីរកិច្ចការនារីខេត្តកំពត មន្ទីរកិច្ចការនារីខេត្តកែប និងមន្ទីរកិច្ចការនារីខេត្តកោះកុង ព្រមទាំងមន្ទីរជុំវិញខេត្ត សរុបចំនួន ៥៦ នាក់ (ស្រី ៥០ នាក់)។
វគ្គបណ្តុះបណ្តាលនេះផ្តោតសំខាន់ទៅលើមេរៀន ដូចខាងក្រោម៖
១-ទស្សនៈយេនឌ័រ ២-យេនឌ័រ និងពិការភាព ៣-វិធានការណ៍ក្នុងការលើកកម្ពស់យេនឌ័រ និងពិការភាព ៤- ច្បាប់ស្តីពី កិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ៥- យុទ្ធសាស្ត្រ អ៊ីនឈាន់ ធ្វើឲ្យសិទ្ធិក្លាយជាការពិត ៦- អនុសញ្ញាស្តីពី ការលុបបំបាត់រាល់ទម្រង់ នៃការរើស អើង និងនារីភេទ ៧- យន្តការ នៃការបញ្ជ្រាបយេនឌ័រ និងពិការភាព ៕