សិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅបន្ត របស់កម្មវិធី ទប់ស្កាត់អំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចនានា

38

កាលពីថ្ងៃច័ន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នាយកដ្ឋានការពារផ្លូវច្បាប់ បានរៀបចំ សិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅបន្ត របស់កម្មវិធី ទប់ស្កាត់អំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចនានា។

សិក្ខាសាលានេះមានរយៈពេល២ថ្ងៃ នៅផ្ទះសំណាក់បុណ្យនី រាជធានីភ្នំពេញ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់លោកជំទាវ សាន្ត អរុណ រដ្ឋលេខាធិការក្រសួងកិច្ចការនារី។ សមាសភាពចូលរួមមាន៖ លោកជំទាវទទួលបន្ទុក លោកជំទាវអគ្គនាយក លោកស្រីអគ្គនាយករងនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម នាយកដ្ឋានពាក់ព័ន្ធ មន្រ្តីនៅក្នុងនាយកដ្ឋានការពារផ្លូវច្បាប់ ក្រសួងកិច្ចការនារី ប្រធាន ឬ អនុប្រធាន មន្ទីរកិច្ចការនារិរាជធានី ខេត្តទូទាំង ២៥​ និងប្រធានការិយាល័យកិច្ចការនារីស្រុកចូលរួម សរុបចំនួន៨១នាក់។

សិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ មានគោលបំណង ផ្លាស់ប្តូរបទពិសោធន៍ការងារដែលបានអនុវត្តកន្លងមក រកចំណុចខ្លាំង ចំណុចខ្សោយ និងអនុសាសន៍ដើម្បីកែលំអសម្រាប់អនុវត្តបន្តទៀត។ ជាលទ្ធផល ថ្នាក់ដឹកនាំទទួលបន្ទុក នាយកដ្ឋានពាក់ព័ន្ធ មន្រ្តីនៅក្នុងនាយកដ្ឋានការពារផ្លូវច្បាប់ នៃក្រសួងកិច្ចការនារី ប្រធានឬអនុប្រធានមន្ទីកិច្ចការនារីរាជធានី ខេត្ត ក្រុង សុ្រក ខណ្ឌ សរុបចំនួន៨១នាក់ បានជ្រាបពីលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅបន្ត។

SHARE