គណកម្មាធិការដឹកនាំ និងសម្របសម្រួលការងារយនឌ័រនិងការប្រែប្រួលអាកាសធាតុនៃក្រសួងកិច្ចការនារី

155

គណកម្មាធិការដឹកនាំ និងសម្របសម្រួលការងារយនឌ័រនិងការប្រែប្រួលអាកាសធាតុនៃក្រសួងកិច្ចការនារី  ដោយបានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងគម្រោងការបញ្ជ្រាបយេនឌ័រ ក្នុងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ បានរៀបចំសិក្ខាសាលាស្តីពីការគណនាតម្លៃបញ្ជ្រាបយេនឌ័រក្នុងការធ្វើកសិកម្មបែបវៃឆ្លាត និង ការប្រមូលទិន្នន័យបែងចែកតាមដើមគ្រា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃពុធ ៦រោច – ព្រហស្បតិ៍ ៧ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២  នៅខេត្តកំពង់ធំ ដោយមានអ្នកចូលរួមសរុប 58 នាក់ ស្រ្តី២០នាក់។

គោលបំណង នៃសិក្ខាសាលាគឺ

១) ដើម្បីពង្រឹងសមត្ថភាពអ្នកចូលរួមក្នុងការគណនានូវចំណាយ និងអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចនៃការបញ្ជ្រាបយេនឌរ័ក្នុងកសិកម្មវ័យឆ្លាត

២) ពិនិត្យ និងវិភាគលើគម្រោងវិនិយោគការបន្សាំនឹងការប្រែប្រួលអាកាសធាតុ

៣) ប្រមូលទិន្នន័យបែងចែកតាមភេទដើមគ្រាសម្រាប់គ្រួសារកសិកម្មខ្នាតតូច និងស្រ្តីជាមេគ្រួសារ និងការគណនានូវការចំណាយ និងអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចនៃការបញ្ជ្រាបយេនឌ័រក្នុងកសិកម្មវ័យឆ្លាត។