ព្រឹកថ្ងៃ សុក្រ ៨រោច ខែ កត្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៨

6

ព្រឹកថ្ងៃ សុក្រ ៨រោច ខែ កត្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅសាកលវិទ្យាល័យ កម្ពុជា រាជធានីភ្នំពេញ នាយកដ្ឋាន ការពារផ្លូវច្បាប់ ក្រសួងកិច្ចការនារី បានរៀបចំកម្មវិធី យុទ្ធនាការ១៦ថ្ងៃបូពណ៌ស ក្រោមប្រធានបទ ” បញ្ឍប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី គឺចាប់ផ្តើមពីខ្លួនអ្នក ” ក្រោមអធិបតីភាព លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ក្រោមការឧបត្ថម្ភគាំទ្រថវិកាដោយអង្គការ យូអិនអេហ្វភីអេ ( UNFPA ) ។
គោលបំណងនៃកម្មវិធីនេះ ដើម្បីបង្កើនការចូលរួមទប់ស្កាត់ និងឆ្លើយតបអំពើហិង្សាទាក់ទង នឹងយេនឌ័រ លើកកម្ពស់ការប្រព្រឹត្តបែបវិជ្ជមាន ចំពោះជនរងគ្រោះ ជនងាយរងគ្រោះដោយអំពើហិង្សាទាក់ទង នឹងយេនឌ័រ លើកទឹកចិត្តយុវជនចូលរួមបញ្ចប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ដែលមានការចូលរួមដោយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងកិច្ចការនារី ស្ថាប័នពាក់ព័ន្ធ សាស្ត្រាចារ្យ និងនិស្សិតសាកលវិទ្យាល័យ កម្ពុជា សរុបចំនួន ៣២២ នាក់ ( ស្រី ២១៥ នាក់ ) ។

chevron-right chevron-left

SHARE