លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី

32

លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអញ្ជើញ បើកវេទិកាភាពជាអ្នកដឹកនាំ ស្តីពីស្រ្តី បុរស អំណាច និងសក្តានុពល នៅល្ងាចថ្ងៃទី២១ ខែវិច្ឆិកា នៅសណ្ឋាគាហ៊ីម៉ាវ៉ារី។

កម្មវិធីនេះជាការជួបជុំគ្នារវាងអ្នកដែលមានបទពិសោធន៍ក្នុងការដឹកនាំក្នុងវិស័យផ្សេងៗ រួមទាំងវិស័យសាធារណៈ និងវិស័យឯកជន មកពីបណ្តាប្រទេសជាង២០ ដែលបានជ្រើសរើស ដើម្បីចែករំលែក និងស្វែងរកដំណោះស្រាយរួមគ្នាពីបញ្ហាភាពជាអ្នកដឹកនាំ និងការធ្វើឲ្យប្រសើរឡើងនូវជំនាញជាអ្នកដឹកនាំ។ ក្នុងកម្មវិធីបើកវេទិកាភាពជាអ្នកដឹកនាំ លោកជំទាវរដ្ឋមន្រ្តី បានមានប្រសាសន៏ថា ភាពជាអ្នកដឹកនាំមិនគ្រាន់តែជាសមិទ្ធផលជាលក្ខណៈបុគ្គលប៉ុណ្ណោះទេ តែថែមទាំងជាការប្រមូលផ្តុំផ្សាភ្ជាប់ និងចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ រួមទាំងការកសាងក្រុម និងការបង្កើតនូវគំនិតច្នៃប្រឌិត ប្រកបដោយ ទស្សនវិស័យ។

គួរបញ្ជាក់ផងដែរថា វេទិកាភាពជាអ្នកដឹកនាំ ស្តីពីស្រ្តី បុរស អំណាច និងសក្តានុពល ដែលរៀបចំឡើងដោយ ADB, Global Leadership Academy, Federal Ministry for Economic Cooperation and Development of Germany, GIZ និងDeep Democracy Institute ដែលនឹងចាប់ផ្តើមពីថ្ងៃទី២២-២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

SHARE