គោលដៅសំខាន់មួយនៃគោលនយោបាយសមភាពយេនឌ័រ

32

«គោលដៅសំខាន់មួយនៃគោលនយោបាយសមភាពយេនឌ័រ គឺដើម្បីបង្កើតបរិយាកាស និងលទ្ធភាពពេញលេញដល់ស្រ្តី និងបុរស ក្នុងការបង្កើតជម្រើសរបស់ខ្លួន សម្រាប់ចាប់យកការងារ មុខរបរ និងសកម្មភាពនានាក្នុងសង្គមដោយគ្មានការរើសអើង» ប្រសាសន៍ របស់លោកជំទាវ អឹុង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី ក្នុងពិធីបិទទិវាភាពជាសហគ្រិនស្រ្តី ឆ្នាំ២០១៥ (Women’s Entrepreneurship day) ។

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅកម្ពុជាបានរៀបចំ «ទិវាភាពជាសហគ្រិនស្រ្តី ឆ្នាំ២០១៥» ក្រោមប្រធានបទ «ស្រ្តី ក្នុងបរិយាកាសការងារប្រកួតប្រជែង – Women in the Context of Challenging Workforce» ដែលមានការចូលរួមចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនពីវាគ្មិនសំខាន់ៗ និងបានពិភាក្សាលើប្រធានបទពាក់ព័ន្ធនឹងស្រ្តីនៅកន្លែងធ្វើការ៖ បញ្ហាប្រឈម ការផ្លាស់ប្តូរដែលកើតឡើងដោយស្រ្តី តុល្យភាពរវាងការងារនិងជីវិតរស់នៅ និងតម្រូវការទីផ្សារការងារ ។

ចែករំលែក