គម្រោងបញ្ជ្រាបយេនឌ័រសម្រាប់បង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានផ្ដល់ការគាំទ្រដល់ក្រសួងកិច្ចការនារី ចាប់តាំងពីឆ្នាំ ១៩៩៦ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចដល់ស្ត្រី។ នៅក្នុងន័យនេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានផ្ដល់ជំនួយបច្ចេកទេសចំនួនពីរប្រភេទស្ដីពីការបញ្ជ្រាបយេនឌ័រ ដោយបានចាប់ផ្ដើម​អនុវត្ត គម្រោងបញ្ជ្រាបយេនឌ័រសម្រាប់បង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី (PGM-WEE) ចាប់ពីខែ មីនា ឆ្នាំ ២០១៧ កន្លងមក។

 

ស្ថិតិយេនឌ័រ គឺជាសកម្មភាពសំខាន់របស់គម្រោង ហើយការរៀបចំសៀវភៅស្ថិតិយេនឌ័រ ខេត្តត្បូងឃ្មុំ កំពង់ធំ និងកំពង់ឆ្នាំង ក៏ជាសមាធាតុដ៏សំខាន់មួយ ដែលមានការចូលរួមចំណែកពីមន្រ្តីដៃគូរបស់មន្ទីរពាក់ព័ន្ធ និងក្រសួងកិច្ចការនារីដោយមានការគាំទ្របច្ចេកទេសពីក្រុមការងារគម្រោង JICA ។ សូមចូលទៅកាន់តំណខាងក្រោមដើម្បីអានទទួលបានព័ត៌មានបន្ថែមពីស្ថិតិយេនឌ័រនៅខេត្តត្បូងឃ្មុំ https://www.mowa.gov.kh/detail/3852 កំពង់ធំ https://www.mowa.gov.kh/detail/5708 និងកំពង់ឆ្នាំង https://www.mowa.gov.kh/detail/6625  ។

 

គម្រោង PGM-WEE ក៏បានផ្តល់ វគ្គបណ្តុះបណ្តាលស្តីពីយេនឌ័រទាក់ទងនឹងការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី ដល់មន្រ្តីមន្ទីរដៃគូ មកពីតំបន់គោលដៅចំនួន៥ខេត្ត ដូចជា កំពង់ឆ្នាំង កំពង់ធំ ត្បូងឃ្មុំ សៀមរាប និងកំពង់ចាម ។ សូមចូលទៅកាន់តំណខាងក្រោមដើម្បីអានព្រឹត្តិបត្រគម្រោងPGM-WEE​ https://www.mowa.gov.kh/detail/4238

ប្រវត្តិគម្រោង

នៅព្រះរាជាណាចក្រកម្ពុជា បុរសមានអាយុច្រើនជាង៤០ឆ្នាំ មានចំនួន​តិចជាងស្ត្រី ដោយសារសង្គ្រាមស៊ីវិលដែលអូសបន្លាយជាង២ទសវត្សរ៍កន្លងមក។ ជំរឿនប្រជាសាស្ត្រនៅឆ្នាំ២០១៣បង្ហាញថា ចំនួនស្ត្រីដែលជាមេគ្រួសារនៅតែមានកម្រិតខ្ពស់ ដល់ទៅ២៧.១% បើប្រៀបធៀបទៅនឹងចំនួនមេគ្រួសារសរុប។ ទោះបីជាមានការរំពឹងទុកច្រើនចំពោះការចូលរួមរបស់ស្ត្រីក្នុង តួនាទីសំខាន់ៗពាក់ព័ន្ធនឹងការស្ដារសេដ្ឋកិច្ចសង្គម និងអភិវឌ្ឍន៍ ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ស្ត្រីនៅតែមានកម្រិតទាបនៅឡើយបើប្រៀបធៀបនឹងបុរស។ ការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យ​នយោបាយ ក៏នៅមានកម្រិតទាបផងដែរ។ ស្ថិតិសំខាន់ៗអំពី​​​យេន​ឌ័រនៅកម្ពុជា (២០១៥) បង្ហាញថា មានតំណាងរាស្រ្តដែលជាស្ត្រីនៅក្នុងរដ្ឋសភាជាតិមានចំនួន២០.៣% និងនៅព្រឹទ្ធសភាមានតែ១៤.៧% ប៉ុណ្ណោះ គិតត្រឹមឆ្នាំ២០១៣។

ទោះបីជាបុរស និងស្ត្រីមានសិទ្ធិស្មើគ្នាក្នុងការទទួលបានសេវាហិរញ្ញវត្ថុក៏ដោយ ស្ត្រីនៅតែពុំទាន់បានទទួលឱកាសដូចបុរសនៅឡើយ ដោយសារតែការទទួលបានព័ត៌មានរបស់ស្ត្រីនៅមានកម្រិត។ ស្ថានភាពសេដ្ឋកិច្ចសង្គមទាបរបស់ស្ត្រី អាចបង្ករឲ្យស្រ្តី​ប្រឈមនឹងបញ្ហាអំពើហិង្សាក្នុងគ្រួសារ និងការជួញដូរមនុស្ស ដែលតម្រូវឲ្យមានសកម្មភាពការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីជាចាំបាច់។

សមិទ្ធិផលសំខាន់ៗរបស់គម្រោងមុន និងបញ្ហាដែលសេសសល់

គម្រោងបញ្ជ្រាបយេនឌ័រសម្រាប់បង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីនេះ​ នឹងពង្រឹងសមត្ថភាពរបស់ក្រសួងនិងមន្ទីរកិច្ចការនារី ក្នុងការសម្របសម្រួល អនុវត្តគម្រោងដែលត្រូវពង្រីកក្នុងវិស័យ កសិកម្ម និងអនុវត្តគម្រោងសាកល្បង ដោយរៀបចំបង្កើតយន្តការបញ្ជ្រាបយេនឌ័រ ក្នុងគោលបំណងសម្របសម្រួលការរៀបចំផែនការ និងការអនុវត្តគម្រោង ដើម្បីលើកកម្ពស់ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី។

គោលបំណងរបស់គម្រោង

គម្រោងនេះ នឹងប្រើប្រាស់បទពិសោធន៍ និងសមិទ្ធិផលនានាពីគម្រោងបញ្ជ្រាបយេនឌ័រដំណាក់កាលទី១ និងទី២ (PGM1 & PGM2) ដើម្បីធ្វើការសាកល្បង និងធ្វើឲ្យកាន់តែមានភាពប្រសើរឡើងនូវយន្តការបញ្ជ្រាបយេនឌ័រ ក្នុងគោលបំណងធ្វើឱ្យប្រព័ន្ធមាននិរន្តរភាព និងពង្រឹងសមត្ថភាពក្នុងការផ្ដល់សេវាសាធារណៈ សម្រាប់អនុវត្តប្រព័ន្ធនេះ។

រចនាសម្ព័ន្ធនៃការអនុវត្តគម្រោង

នាយកដ្ឋានផែនការនិងសិ្ថតិ នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច និងនាយកដ្ឋានសមភាពយេនឌ័រនៃក្រសួងកិច្ចការនារី គឺជាភ្នាក់ងារអនុវត្តគម្រោងនេះ។ សកម្មភាពនៅថ្នាក់ខេត្ត ត្រូវសហការជាមួយមន្ទីរកិច្ចការនារី។ មុខងារសំខាន់ៗនៃនាយកដ្ឋាននីមួយៗមានដូចខាងក្រោម៖

គម្រោងនេះក៏មានកិច្ចសហការជាមួយ ក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងពាណិជ្ជកម្ម ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងទេសចរណ៍ ព្រមទាំងមន្ទីររបស់ក្រសួងទំាងនេះផងដែរ។

រចនាសម្ព័ន្ធនៃការអនុវត្តគម្រោងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

 

តំបន់គោលដៅរបស់គម្រោង

នៅថ្នាក់ជាតិ គម្រោងធ្វើការសហការជាមួយ ក្រសួង​កិច្ចការនារី និងក្រសួងដៃគូពាក់ព័ន្ធ ចំណែកនៅថ្នាក់ខេត្ត គម្រោងនឹងបង្កើតយន្ដការបញ្ជ្រាបយេនឌ័រមួយ។ សកម្មភាពថ្នាក់ខេត្តរួមមាន ការអភិវឌ្ឍន៍ស្ថាប័នដើម្បីផ្សព្វផ្សាយ និងពង្រីកបន្ថែមនូវយន្ដការបញ្ជ្រាបយេនឌ័រទៅក្នុងខេត្តគោលដៅចំនួន៣ និងការបង្កើតវិធីសាស្ត្រ PGM ដោយផ្ដោតទៅលើទីផ្សារសម្រាប់វិស័យទេសចរណ៍នៅក្នុងខេត្តមួយ។

 

Materials

PGM Method for Gender Responsive Sector Policy Formulation (English) DOWNLOAD(PDF)

PGM Method for Gender Responsive Sector Policy Formulation (Khmer) DOWNLOAD(PDF)