វគ្គបណ្តុះបណ្តាលស្តីពី ការទប់ស្កាត់ការរំលោភបំពានផ្លូវភេទលើស្ត្រី និងកុមារដល់គ្រូបង្គោលថ្នាក់តំបន់

36

នាយកដ្ឋានការពារផ្លូវច្បាប់នៃក្រសួងកិច្ចការនារី បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការទប់ស្កាត់ការរំលោភបំពានផ្លូវភេទលើស្ត្រី និងកុមារដល់គ្រូបង្គោលថ្នាក់តំបន់នៅខេត្តកំពង់ឆ្នាំង ចាប់ផ្តើមពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ក្នុងគោលបំណងផ្តល់ចំណេះដឹង និងបទពិសោធន៏មួយចំនួនដល់ថ្នាក់ខេត្ត ឃុំ សង្កាត់ ស្រុក ខណ្ឌ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្នុងការទប់ស្កាត់ការរំលោភបំពានផ្លូវភេទលើស្ត្រី និងកុមារនៅកម្ពុជា ឲ្យមានប្រសិទ្ឋិភាពខ្ពស់ និងជួយជនរងគ្រោះបានទាន់ពេលវេលា។ វគ្គបណ្តុបណ្តាលនេះប្រារព្វធ្វើឡើងក្រោមអធិបតីភាពលោកជំទាវទេស ច័ន្ទសារឿន អនុរដ្ឋលេខាធិការក្រសួងកិច្ចការ ។ ក្នុងវគ្គនេះមានសិក្ខាកាមចូលរួមសរុបចំនួន៤៥នាក់ ក្នុងនោះបុរសមានចំនួន៣នាក់ ដែលជាមន្រ្តីបង្គោលថ្នាក់ក្រោមជាតិមកពីមន្ទីរកិច្ចការនារីចំនួន៧រាជធានី- ខេត្ត មានកណ្តាល ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង កំពង់ចាម កំពង់ឆ្នាំងជាខេត្តម្ចាស់ផ្ទះ និងមន្ត្រីក្រសួងកិច្ចការនារី។