នាព្រឹកថ្ងៃអង្គារ៍ ៦រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នៅសណ្ឋាគារសែនជូរីអង្គរ ខេត្តសៀមរាប

65

នាព្រឹកថ្ងៃអង្គារ៍ ៦រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នៅសណ្ឋាគារសែនជូរីអង្គរ ខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំ ឆ្លុះបញ្ចាំងការអភិវឌ្ឍសមត្ថភាពជាអ្នកដឹកនាំ និងគ្រប់គ្រងក្នុងគោលបំណងឆ្លុះបញ្ចាំងលើការអនុវត្តការងារកន្លងមក លើកម្មវិធីអភិវឌ្ឍន៍សមត្ថភាពជាអ្នកដឹកនាំ និងគ្រប់គ្រងដល់ថ្នាក់ដឹកនាំក្រសួង និងមន្ទីរកិច្ចការនារីដោយផ្តោតលើប្រសិទ្ធិភាពការងារ មេរៀនបទពិសោធន៍ ចំណុចខ្លាំង ចំណុចខ្វះខាត និងចំណុចអាទិភាពសម្រាប់កិច្ចការរបន្ត។
កិច្ចប្រជុំនេះ ក្រោមអធិបតីភាព លោកជំទាវ ឃឺម ចំរើន រដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកជំទាវ ស៊ីន ណម សមាជិកក្រុមប្រឹក្សា និងជាតំណាងអភិបាលខេត្តសៀមរាប លោកស្រីបណ្ឌិត ប៉ែន រ៉ានី ប្រធានកម្មវិធី តំណាងUNDP និងសមាសភាពចូលរួមប្រមាណជា៧០រូបរួមមាន៖ ប្រធាន អនុប្រធាននាយកដ្ឋានក្រសួងកិច្ចការនារី ប្រធានមន្ទីរកិច្ចការនារីរាជធានីខេត្ត ក្រុមការងារកម្មវិធីដំណើរឆ្ពោះទៅមុខដើម្បីសមភាពយេនឌ័រ មជ្ឈមណ្ឌលរដ្ឋលីឌីង និងតំណាងUNDP។