ស្ត្រី និងក្មេងស្រី ត្រូវហ៊ានបង្កើតក្ដីសុបិន្តឱ្យធំ ( Dream big )​ និងកណត់គោលដៅរបស់ខ្លួនឲ្យធំ ( Aim big )

229

ស្ត្រី និងក្មេងស្រី ត្រូវហ៊ានបង្កើតក្ដីសុបិន្តឱ្យធំ ( Dream big )​ និងកណត់គោលដៅរបស់ខ្លួនឲ្យធំ ( Aim big ) ហើយត្រូវប្រើប្រាស់សក្តានុពល ទេពកោសល្យ និងគំនិតច្នៃប្រឌិតរបស់ខ្លួនដើម្បីធ្វើដំណើរឆ្ពោះទៅមុខសម្រេចឱ្យបាននូវក្ដីសុបិន្ដនិងគោលដៅនោះ។

សូមសង្គម និងក្រុមគ្រួសារមេត្តាបន្តវិនិយោគលើស្រ្តីនិងក្មេងស្រី និងជួយគាំទ្រស្រ្តីឱ្យទទួលបានឱកាស និងការឡានុវត្តភាពក្នុងការបំពេញតួនាទីរបស់ខ្លួនឱ្យបានពេញលេញនៅក្នុងសង្គម។