ព្រឹត្តិបត្រ PGM-WEE

163

គម្រោង PGM-WEE ក៏បានផ្តល់ វគ្គបណ្តុះបណ្តាលស្តីពីយេនឌ័រទាក់ទងនឹងការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី ដល់មន្រ្តីមន្ទីរដៃគូ មកពីតំបន់គោលដៅចំនួន៥ខេត្ត ដូចជា កំពង់ឆ្នាំង កំពង់ធំ ត្បូងឃ្មុំ សៀមរាប និងកំពង់ចាម ។

ការផលិត និងចងក្រងស្ថិតិយេនឌ័រនៅថ្នាក់ក្រោមជាតិ ជាផ្នែកមួយនៃគម្រោង PGM-WEE ។

មន្ទីរពាក់ព័ន្ធដែលជាសមាជិកក្រុមការងារ WEE​ បានប្រមូលទិន្នន័យ និងព័ត៌មានសំខាន់ៗ ដែលទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច បច្ចុប្បន្នភាពរបស់ស្ត្រី និងបុរសនៅក្នុងខេត្តកំពង់ឆ្នាំង ។ ទិន្នន័យ និងព័ត៌មានទាំងនេះប្រមូលបានពីប្រភពដែលមានស្រាប់ ដូចជាទិន្នន័យមូលដ្ឋាន ឃុំ/សង្កាត់ ខែធ្នូ ឆ្នាំ២០១៩ (ធ្វើបច្ចុប្បន្នភាព) ព័ត៌មាននានាពីមន្ទីរពាក់ព័ន្ធ ព្រមទាំងការិយាល័យតាមស្រុកនានា ។ បន្ទាប់មកក្រុមការងារ WEE ធ្វើការពិនិត្យ និងវិភាគលើទិន្នន័យទាំងនោះ និងមានការណែនាំកែសម្រួល និងធ្វើបច្ចុប្បន្នភាពឡើងវិញ​ ។ ហើយបន្ទាប់មក សៀវភៅស្ថិតិយេនឌ័រត្រូវបានបោះពុម្ព និងផ្សព្វផ្សាយជាផ្លូវការនៅក្នុងខេត្ត និងស្ថាប័ន្ថពាក់ព័ន្ធដទៃទៀត ។

សៀវភៅស្ថិតិយេនឌ័រនេះ នឹងក្លាយជាឯកសារយោងដ៏មានប្រយោជន៍ ក្នុងអំឡុងពេលអនុវត្តគម្រោងសាកល្បង ហើយនិងត្រូវបានប្រើប្រាស់ដោយមន្ត្រីថ្នាក់ខេត្ត និងភាគីពាក់ព័ន្ធ សម្រាប់រៀបចំគោលនយោបាយកម្មវិធី និងគម្រោងនានារបស់ខ្លួន ។