វគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់ការអប់រំ និងសុខុមាលភាពសង្គម

42

មន្ទីរកិច្ចការនារីខេត្តស្វាយរៀង៖

 

មន្ទីរកិច្ចការនារីខេត្តស្វាយរៀង បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការលើកកម្ពស់ការអប់រំ និងសុខុមាលភាពសង្គមនៅសាលាស្រុកស្វាយជ្រំ ខេត្តស្វាយរៀង  ក្រោមអធិបតីយភាព លោកស្រី  ទុំ  សារានី  ប្រធានមន្ទីរកិច្ចការនារីខេត្ត  លោកស្រី  សួស  សំអូន សមាជិកក្រុមប្រឹក្សាស្រុកស្វាយជ្រំ ថ្នាក់ដឹកនាំឃុំជាស្រ្តី  អ្នកទទួលបន្ទុកកិច្ចការស្ត្រី និងកុមារឃុំ  ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុក  សរុប ២០នាក់ (ស្រី្ត ១៩នាក់)។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណង៖

១-បង្កើនការយល់ដឹងអំពីយេនឌ័រ និងភេទ

២-បង្កើនការយល់ដឹងការលើកកម្ពស់ការអប់រំ និងសីលធម៌សង្គម

៣-យល់ដឹងអំពីសុខភាពបន្តពូជ  សុខភាពផ្លូវភេទ

៤-យល់ដឹងអំពីមូលដ្ឋានគ្រឹះអាហារូបត្ថម្ភ សម្រាប់កុមារ និងសម្រាប់មនុស្សចាស់

៥-ផ្តល់ចំណេះដឹងស្តីពី ការបង្ការការចម្លងមេរោគអេដស៏ពីម្តាយទៅកូន។ ព្រមទាំងធ្វើការណែនាំបន្ថែមដល់សិក្ខាកាមទាំងអស់ចូលរួមយកចិត្តទុកដាក់កុំមានការធ្វេសប្រហែសក្នុងការថែរក្សាអនាម័យ និងរក្សា គម្លាតពីគ្នាតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីចូលរួមទប់ស្កាត់មេរោគកូវីដ-១៩ទាំងអស់គ្នា។

 

នៅថ្ងៃពុធ ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែ សីហា ឆ្នាំ២០២០។