ពិធីប្រគល់ទទួលសម្ភារការពារជំងឺកូវីដ-១៩ និងសម្ភារផ្សព្វផ្សាយព័ត៌មានឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ

30

មន្ទីរកិច្ចការនារីខេត្តសៀមរាប៖

 

នៅព្រឹកថ្ងៃ សុក្រ ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ មន្ទីរកិច្ចការនារីខេត្តសៀមរាប សហការជាមួយរដ្ឋបាលសាលាស្រុកបន្ទាយស្រីនិងរដ្ឋបាលសាលាស្រុក សូទ្រនិគមន បានរៀបចំពិធីប្រគល់ទទួលសម្ភារការពារជំងឺកូវីដ-១៩ និងសម្ភារផ្សព្វផ្សាយព័ត៌មានឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅថ្នាក់មូលដ្ឋាន ក្រោមជំនួយឧបត្ថម្ភពីរដ្ឋាភិបាលប្រទេសអូស្ត្រាលី-កម្ពុជា ដើម្បីផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ ហៅកាត់ថាកម្មវិធី ACCESS។

 

ពិធីប្រគល់សម្ភារៈនេះបាន គោលបំណង បង្កើនការយល់ដឹងដល់អ្នកផ្តល់សេវា និងប្រជាពលរដ្ឋទូទៅអំពីបញ្ហាជំងឺកូវីដ-១៩ និងវិធីសាស្រ្តការពារ ធ្វើការផ្សព្វផ្សាយពីសេវាឆ្លើយតបទាន់ហេតុការណ៍ជួយជនរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ក្នុងកំឡុងពេលនៃការរីករាលដាលបញ្ហាជំងឺឆ្លងកូវីដ-១៩ ដល់អ្នកផ្តល់សេវា GBV នៅថ្នាក់មូលដ្ឋាន និងស្រ្តីដែលងាយរងគ្រោះ ។

 

កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រីជាថ្នាក់ដឹកនាំមន្ទីរកិច្ចការនារីខេត្ត  លោកស្រីអភិបាលរងនៃគណៈអភិបាលស្រុក ព្រមទាំងមានការចូលរួមពី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី មេឃុំ អ្នកទទួលបន្ទុកកិច្ចការនារីនិងកុមារឃុំដែលមានចំនួនចូលរួមសរុប ៤៤ នាក់ (ស្រ្តី ៣១នាក់)។ សម្ភារសរុបដែលបានចែកជូនទៅដល់អ្នកផ្តល់សេវាថ្នាក់ស្រុក ឃុំ និងសម្រាប់ចែកជូនបន្តដល់ស្រ្តីដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងស្រ្តីដែលមានពិការភាព ទាំង២ស្រុកគោលដៅខាងលើ រួមមាន៖ អាកុលចំនួន ៣៧៤ដប ម៉ាសចំនួន ៥៤ប្រអប់ សាប៊ូProtex ចំនួន ៣២០០ដុំ  កូនសៀវភៅណែនាំចំនួន ៦០ក្បាល ផ្ទាំងរូបភាពចំនួន ៣៧៤ផ្ទាំង ផ្លឹតចំនួន ៣២០ផ្លឹត ។