វគ្គបណ្តុះបណ្តាលស្ដីពីបទដ្ឋានអប្បបរមា សម្រាប់ការប្រឹក្សាជាមូលដ្ឋាន

50

មន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង៖

មន្ទីរកិច្ចការនារីខេត្ត បានបើកវគ្គបណ្តុះបណ្តាលស្ដីពីបទដ្ឋានអប្បបរមា សម្រាប់ការប្រឹក្សាជាមូលដ្ឋាន ដល់ស្រ្តី និងក្មេងស្រីជាជនរងគ្រោះដោយអំពើហិង្សាទាក់ទង នឹងយេនឌ័រ នៅសាលាស្រុកថាឡាបរិវ៉ាត់នា ដោយមានការគាំទ្រថវិការរបស់អង្គការ UNFPA ។

 

គោលបំណង ៖

១-ផ្តល់ការយល់ដឹងអំពី បទដ្ឋានអប្បបរមា សម្រាប់ផ្តល់ប្រឹក្សាជាមូលដ្ឋានដល់ស្រី្ត និងក្មេងស្រីជាជនរងគ្រោះដោយអំពើហិង្សាដែលទាក់ទងនិងយេនឌ័រ ។

២-បង្ហាញអំពីរបៀបនៃការឆ្លើយតបជួយជនរងគ្រោះដោយអំពើហិង្សាទាក់ទងនិងយេនឌ័រឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា ។

 

វគ្គបណ្តុះបណ្តាលបានរៀបចំឡើង ក្រោមអធិបតីភាព លោកស្រី សន សុខា ប្រធានមន្ទីរកិច្ចការនារីខេត្ត លោក ចែម សុឃឿន អនុប្រធានការិយាល័យសុខភាពបន្តពូជ លោកស្រី ម៉ែន ស៊ីណា អភិបាលងស្រុកថាឡាបរិវ៉ាត់ សមាសភាពអញ្ជើញចូលរួមមានក្រុមការងារថ្នាក់ក្រសួង ក្រុមការងារឆ្លើយតបពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រថ្នាក់ស្រុក សរុបមានចំនួន  ៤០នាក់ (ស្រ្ដី២១នាក់) កាលពី ថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រ ០៩-១០ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣-១៤ខែ សីហា ឆ្នាំ ២០២០ ។