វគ្គបណ្តុះបណ្តាលស្ដីពី ការជួយជនរងគ្រោះដោយអំពើហិង្សាលើស្ត្រី និងកុមារ

50

មន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង៖

 

មន្ទីរកិច្ចការនារីខេត្ត បានរៀបចំវគ្គបណ្តុះបណ្តាលស្ដីពី ការជួយជនរងគ្រោះដោយអំពើហិង្សាលើស្ត្រី និងកុមារ នៅស្រុកសៀមប៉ាង ក្រោមអធិបតីភាពរបស់ លោកស្រី ធី ផល្លីដា អនុប្រធានមន្ទីរកិច្ចការនារីខេត្ត និងលោកស្រី ផាត់ រ៉ាណា អភិបាលរងស្រុកសៀមប៉ាង នៅថ្ងៃ អង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០២០។

 

វគ្គបណ្តុះបណ្តាលនេះមានគោលបំណង៖

១) បង្ហាញអំពីរបៀបនៃការឆ្លើយតប ជួយជនរងគ្រោះដោយអំពើហិង្សាទាក់ទង នឹងយេនឌ័រឱ្យកាន់តែមានប្រសិទ្ធិភាព និងទាន់ពេលវេលា ។

២) បង្កើនជំនាញក្នុងការគ្រប់គ្រង់ទិន្នន័យ ដោយផ្ដោតលើគោលការណ៍យកចិត្តទុកដាក់ លើជនរងគ្រោះ និងបញ្ជូនជនរងគ្រោះផ្អែកលើគោលការណ៍បញ្ជូន។

 

វគ្គបណ្តុះបណ្តាលនេះផ្តល់ជូនអភិបាលរងស្រុកជាស្ត្រី មេឃុំ ជំទប់ទី២ សមាជិកក្រុមប្រឹក្សាឃុំ មន្រ្តីមកពីការិយាល័យសុខុមាលភាពសង្គម នាយករងរដ្ឋបាលស្រុក ប៉ុស្តិ៍រដ្ឋបាល អធិការស្រុក ជំនួយការរាជអាវុធហត្ថ សរុបរួមមានចំនួន២៧នាក់ (ស្រ្ដី ១២នាក់) ។