ការពិនិត្យ និងតាមដានការផ្សព្វផ្សាយនៅថ្នាក់សហគមន៍ លើឧបករណ៍ផ្សព្វផ្សាយសកល (កម្រិត1) ស្តីពី ការចិញ្ចឹមកូនបែបវិជ្ជមាន

38

មន្ទីរកិច្ចការនារីខេត្តកណ្តាល៖

 

មន្ទីរកិច្ចការនារី និងមន្រ្តីជំនាញមកពីក្រសួងកិច្ចការនារី បានមកពិនិត្យ និងតាមដានការផ្សព្វផ្សាយនៅថ្នាក់សហគមន៍ លើឧបករណ៍ផ្សព្វផ្សាយសកល (កម្រិត1) ស្តីពីការចិញ្ចឹមកូនបែបវិជ្ជមាន នៅភូមិ រំលេច  ឃុំទួលព្រេជ ស្រុកអង្គស្នួល នៅព្រឹកថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២០ ។

 

ការពិនិត្យនិងតាមដានការផ្សព្វផ្សាយនេះមានគោលបំណង៖

១) ជួយជម្រុញ និងលើកទឹកចិត្តដល់ឪពុកម្តាយ ឬអាណាព្យាបាលក្នុងការការពារកូន ឬកុមារតូច ដើម្បីចៀសផុតពីភាពអវិជ្ជមានផ្សេងៗ ដែលកើតចេញជាយថាហេតុ។

២) យល់ដឹងពីកិច្ចការពារកុមារឱ្យរួចផុតពីអំពើហិង្សាគ្រប់រូបភាព និងការកេងប្រវ័ញ្ចកម្លាំងពលកម្មពីកុមារ ព្រមទាំងការរំលោភបំពានផ្សេងៗ ។

 

អ្នកចូលរួមកិច្ចប្រជុំនេះរួមមាន៖

អនុប្រធានការិយាល័យអប់រំសុខមាលភាពសង្គមនៃក្រសួងកិច្ចការនារី មន្រ្តីក្រសួងកិច្ចការនារី ជំទប់ទី១ និងជាអ្នកទទួលបន្ទុកកិច្ចការនារីឃុំ អនុប្រធានការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គម សរុបវត្តមាន ៣៥នាក់ (ស្រី្ត៣២នាក់ ) ។