វេទិការផ្សព្វផ្សាយច្បាប់ស្តីពី ការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ

56

មន្ទីរកិច្ចការនារីខេត្តកណ្តាល៖

 

ព្រឹកថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០

លោកស្រី ជុំ ស៊ីណាត ប្រធានមន្ទីរកិច្ចការនារីខេត្ត បានចូលរួមវេទិកាផ្សព្វផ្សាយច្បាប់ស្តីពី ការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន និងការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩  ក្រោមអធិបតីភាព លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកណ្តាល និងមានការចូលរួមពីប្រជាពលរដ្ឋសរុប ១១០នាក់ (ស្រី្ត ៧៨នាក់) ។

 

វេទិការផ្សព្វផ្សាយមានគោលបំណង៖ លុបបំបាត់ការធ្វើអំពើជួយដូរមនុស្ស និងរក្សាសេចក្តីថ្លៃថ្នូរដល់ប្រជាពលរដ្ឋ ។ លោកជំទាវបានសំណូមពរដល់ អាជ្ញាធរមូលដ្ឋាន ពង្រឹងយន្តការអនុត្តន៍ច្បាប់តឹងរឹង ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ យកមកផ្តន្ទាទោសតាមច្បាប់ ដើម្បីភាពសុខសាន្ត របស់ប្រជាជន ។  ក្នុងនេះដែរ លោកជំទាវបានថ្លែង អំណរគុណ ចំពោះក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ដែលបានខិតខំប្រឹងប្រែង ជួយសម្របសម្រួលដោះស្រាយជូនបងប្អូនធ្វើចំណាកស្រុកខុសច្បាប់ ដែលមកពីក្រៅប្រទេស ដោយបានរួមគ្នាទប់ស្កាត់បានល្អប្រសើរ ពិសេសបានអប់រំផ្សព្វផ្សាយវិធានការ បង្ការណែនាំរបស់ក្រសួងសុខាភិបាល ឆ្លើយតបបានទាន់ពេលវេលានូវជម្ងឺកូវីដ-១៩ ដោយទប់ស្កាត់បានមិនឱ្យជំងឺកាចសាហាវនេះ ឆ្លងរាលដាល ចូលក្នុងសហគមន៍។