វេទិការផ្សព្វផ្សាយស្តីពី ការចិញ្ចឹមកូនតាមបែបវិជ្ជមានការបង្ការទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍វ័យកុមារ និងការមានផ្ទៃពោះវ័យជំទង់

61

មន្ទីរកិច្ចការនារីខេត្តរតនគិរី៖

 

នៅថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា គ.ស២០២០  ក្រុមការងារមន្ទីរកិច្ចការនារីខេត្ត បានចុះផ្សព្វផ្សាយស្ដីពី ការចិញ្ចឹមកូនតាមបែបវិជ្ជមាន ការបង្ការទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍វ័យកុមារ  និងការមានផ្ទៃពោះវ័យជំទង់ ដល់ប្រជាពលរដ្ឋ តាមភូមិនៅក្នុងស្រុកលំផាត់ អូរជុំ និងស្រុកអូរយ៉ាដាវ ដែលមានអ្នកចូលរួមសរុបចំនួន ៤៣៦នាក់ ( ស្រី្ត៦០នាក់) ។

 

ការផ្សព្វផ្សាយនេះមានគោលបំណង៖

១) យល់ដឹងពីកិច្ចការពារកុមារឱ្យជៀសផុតពីអំពើហិង្សាគ្រប់រូបភាព និងការពារពីការរំលោភបំពានផ្សេងៗ

២) ដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងពីផលវិបាក នៃការរៀបការនៅវ័យក្មេង

៣) ប្រជាពលរដ្ឋក្នុងសហគមន៍ រួមគ្នាលុបបំបាត់នូវទំលៀមទំលាប់ចាស់ៗ ដែលឱ្យកូនៗរៀបការនៅវ័យក្មេង  ៕