ក្រសួងកិច្ចការនារី បានធ្វើការប្រគល់សម្ភារៈការពារការរីករាលដាលនៃជំងឺកូវីត-១៩ ដល់អង្គការដៃគូអនុវត្ត

324

ថ្ងៃពុធ ១២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ក្រសួងកិច្ចការនារី បានធ្វើការប្រគល់សម្ភារៈការពារការរីករាលដាលនៃជំងឺកូវីត-១៩ ដល់អង្គការដៃគូអនុវត្ត មានដូចជាអង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ (CWCC) អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា (LAC) និងធីភីអូ កម្ពុជា(TPO) ដែលកំពុងធ្វើការផ្តល់សេវានៅមូលដ្ឋានជូនដល់ស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ក្រោមជំនួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី ACCESS និងមានការចូលរួមពីអង្គការ ដៃគូអនុវត្តផ្សេងៗទៀតសរុបចំនួន ២០នាក់ ។

សម្ភារៈការពារទាំងនោះរួមមាន ទឹកអាល់កុលសម្លាប់មេរោគ ចំនួន ២០០០ដប ម៉ាស់ក្រណាត់ចំនួន       ៤០០០ ផ្ទាំងរូបភាពផ្សព្វផ្សាយព័ត៌មានការការពារកូវីដ-១៩ និងព័ត៌មានសេវាចំនួន ១៥០ និងផ្លិតចំនួន ៧៥ ។

លោកជំទាវញាណ សុចិត្រា អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គមបានមានប្រសាស៍ថា “នេះជាការបង្ហាញពីភាពជាដៃគូរបស់រដ្ឋាភិបាលកម្ពុជា និងអូស្រ្តាលី  ដែលរួមគ្នាគិតគូដល់ការឆ្លើយតបនឹងតម្រូវការរបស់ស្រ្តីដែលរងគ្រោះដោយអំពើហិង្សា និងដើម្បីធានាថាស្រ្តីមានលទ្ធភាពទទួលបានសេវាGBV ទោះបីស្ថិតក្នុងបរិបទកូវីដ-១៩ក៏ដោយ” ។