កម្មវិធីយុទ្ធនាការ១៦ថ្ងៃក្រោមប្រធានបទ បង្កើនការស្វែងរកការគាំទ្រមតិក្នុងការទប់ស្កាត់អំពើហិង្សាលើស្រី្ត និងក្មេងស្រីពីថ្នាក់ដឹកនាំ

265

មន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង៖

នាព្រឹក ថ្ងៃ ចន្ទ ៧រោច ខែ មិគសិរ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ  ២០២០ មន្ទីរកិច្ចការនារីខេត្ត បានរៀបចំកម្មវិធីយុទ្ធនាការ១៦ថ្ងៃក្រោមប្រធានបទ បង្កើនការស្វែងរកការគាំទ្រមតិក្នុងការទប់ស្កាត់អំពើហិង្សាលើស្រី្ត និងក្មេងស្រីពីថ្នាក់ដឹកនាំ។ ក្រុមការងារពហុវិស័យថ្នាក់ខេត្ត ថ្នាក់ស្រុកបានចូលរួមបំពាក់បូណ៌ពណ៌សថតរូប ប្តេជ្ញាចិត្តដើម្បីបញ្ឃប់អំពើហិង្សា លើស្រ្តីនិងក្មេងស្រី ។

 

យុទ្ធនាការនេះទទួលបានការឧបត្ថម្តពី អង្កការ UNFPA ក្នុងគោលបំណង ៖

១.បង្កើនការលើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់នៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

២.ការលើកកម្ពស់ការឆ្លើយតបសេវារបស់អ្នកពាក់ព័ន្ធក្នុងការជួយដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទង នឹងយេនឌ័រប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា

៣.លើកទឹកចិត្តយុវជន អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមបញ្ចប់អំពើហិង្សាលើស្រី្ត និងក្មេងស្រី ។

 

យុទ្ធនាការនេះធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ កុត ប៊ុនមី ប្រធានកិត្តិយស លោកជំទាវ កែវ សាវឿនប្រធានប្រតិបតិ្ត  លោកស្រី សន សុខា ប្រធានមន្ទីរកិច្ចការនារីខេត្ត  ព្រមទាំងក្រុមការងារឆ្លើយតបពហុវិស័យ ថ្នាក់ខេត្ត ស្រុក និងមន្រី្តមន្ទីរកិច្ចការនារីសរុបចំនួន ៣៧ នាក់ (ស្រី្ត ៣១នាក់) ។