លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី បានដឹកនាំគណៈប្រតិភូ ដើម្បីចូលរួមកិច្ចប្រជុំពិភាក្សា និងសម្រេចចុងក្រោយ ស្ដីពីការរៀបចំឯកសារទស្សនទាន ចំណុចអាទិភាព និងគំនិតផ្ដួចផ្ដើមនានាដែលស្ថិតនៅក្រោមសរស្ដម្ភ សង្គម-វប្បធម៌ អាស៊ាន

49
នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២១ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី បានដឹកនាំគណៈប្រតិភូ ដើម្បីចូលរួមកិច្ចប្រជុំពិភាក្សា និងសម្រេចចុងក្រោយ ស្ដីពីការរៀបចំឯកសារទស្សនទាន ចំណុចអាទិភាព និងគំនិតផ្ដួចផ្ដើមនានាដែលស្ថិតនៅក្រោមសរស្ដម្ភ សង្គម-វប្បធម៌ អាស៊ាន តាមរយៈប្រព័ន្ធវីដេអូ ។
នៅក្នុងកិច្ចប្រជុំនេះ លោកជំទាវកិត្តិបណ្ឌិត បានស្នើដាក់បញ្ចូលកម្មវិធីសំខាន់ៗចំនួនពីរទៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ នៅពេលដែលប្រទេសកម្ពុជា ជាប្រធានអាស៊ាន រួមមាន៖
– ការបង្កើតឱ្យមានកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំស្រ្តីអាស៊ានលើកទី២ ស្ដីពីសហគ្រិនភាព (2nd ASEAN Women Leaders’ Summit on women Entrepreneurship)
– និងការចែករង្វាន់ជូនសហគ្រិននារីឆ្នើម (ASEAN Award for Women Entrepreneur) ។