ពិធីប្រគល់ និងទទួលសម្ភារៈទប់ស្កាត់ជំងឺកូវីដ-១៩ និងឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ

21
នាថ្ងៃព្រហស្បតិ៍ ៨រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានចូលរួមក្នុងពិធីប្រគល់ និងទទួលសម្ភារៈទប់ស្កាត់ជំងឺកូវីដ-១៩ និងឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ តាមរយៈប្រព័ន្ធអនឡាញ ដែលគាំទ្រដោយកម្មវិធី ACCESS ជាមួយឯកឧត្តម លូគ អាណុល អគ្គរាជទូតរង អូស្ត្រាលីប្រចាំនៅកម្ពុជា ហើយដែលមានសមាសភាពចូលរួម មានលោកជំទាវ ទទួលបន្ទុក និងលោកជំទាវ អភិបាលរងខេត្ត លោកជំទាវ ប្រធានគ.ក.ស.ក និងលោកស្រីប្រធានមន្ទីរនៃខេត្តទាំង៦ រួមមានខេត្តសៀមរាប កំពង់ចាម កំពង់ស្ពី រតនគិរី ត្បូងឃ្មុំ និងព្រះសីហនុ។ ឆ្លៀតក្នុងឱកាសនេះផងដែរ លោកជំទាវក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ឯកឧត្តម អគ្គរាជទូតរង ក្នុងរយៈពេលបំពេញបេសកកម្មនៅប្រទេសកម្ពុជា ហើយបានរួមចំណែកសហការល្អជាមួយក្រសួងកិច្ចការនារី ក្នុងការអនុវត្តកម្មវិធី ACCESS។
ក្នុងគោលបំណងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងចូលរួមចំណែក និងផ្តល់កិច្ចការពារដល់អ្នកផ្តល់សេវាក្រុមងាយរងគ្រោះពីជំងឺកូវីដ-១៩។