កម្មវិធីបណ្តុះបណ្តាលនិងអភិវឌ្ឍន៍សហគ្រិនស្រ្តី

1604

មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនស្រ្តី

កម្មវិធីបណ្តុះបណ្តាល និងអភិវឌ្ឍន៍សហគ្រិនស្រ្តី តាមប្រព័ន្ធអនឡាញ

 

ព័ត៌មានទូទៅ

ឈ្មោះ​គម្រោង៖ កម្មវិធីបណ្តុះបណ្តាល និងអភិវឌ្ឍន៍សហគ្រិនស្រ្តី តាមប្រព័ន្ធអនឡាញ
ដឹកនាំគម្រោង៖ ក្រសួង​កិច្ច​ការនារី និង ESCAP
ទីតាំងអនុវត្ត រាជធានីភ្នំ​ពេញ (តាមប្រព័ន្ធអនឡាញ)
ប្រើប្រាស់ភាសា៖  ​ខ្មែរ
រយៈពេល៖ ចាប់​ពី​ខែ​សីហា​ ដល់​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២១
ក្រុម​គោល​ដៅ ស្ត្រី​នៅ​ជនបទ និង​តំបន់ទីក្រុង

 

១. សេចក្តីផ្តើម

ក្រសួង​កិច្ច​ការ​នារី (MoWA) មាន​ចក្ខុវិស័យ ធានាឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបមាន​សិទ្ធិ​ស្មើគ្នា ស្រប​តាម​ច្បាប់ ជាពិសេសស្រ្តីនិងក្មេងស្រី ទទួលបានសុវត្ថិភាពផ្ទាល់ខ្លួន ព្រមទាំង​អាចចូលរួម​យ៉ាង​ពេញលេញនៅ​ក្នុង​កិច្ចការ​សង្គម មានភាពអង់អាចនិងការធ្វើសេចក្តីសម្រេចនៅគ្រប់កម្រិតនិង​គ្រប់​វិស័យ ដោយស្មើភាព​គ្នា​ជាមួយ​បុរស​និងក្មេងប្រុស ដើម្បីធានាបាននូវភាពម្ចាស់លើខ្លួនឯងនិង​មាន​សុខមាលភាពពេញលេញនៅក្នុងគ្រួសារ និង​សង្គមជាតិ។ ក្រសួង​កិច្ច​ការ​នារី មានបេសកម្មក្នុងការដឹកនាំ ភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ននិងដៃគូពាក់ព័ន្ធ ក្នុងដំណើរឆ្ពោះទៅសម្រេចសមភាពយេនឌ័រនិងលុបបំបាត់រាល់ទម្រង់នៃការ​រើស​អើង​លើស្រ្តី និងក្មេងស្រីគ្រប់រូបភាពក្នុងសង្គម ។

​ដូចបានកំណត់នៅក្នុងផែនការ​យុទ្ធសាស្រ្ត​នារីរតនៈ​ទី៥ ឆ្នាំ២០១៩-២០២៣ ការបង្កើនភាពអង់​អាចផ្នែក​សេដ្ឋកិច្ចនិងការអភិវឌ្ឍ​ភាព​​​ជា​សហគ្រិនរបស់ស្រ្តី ជាផ្នែក​សំខាន់មួយ​ ដើម្បី​ឈាន​ទៅរក​សមភាព​យេនឌ័រ​នៅ​កម្ពុជា។ នៅក្នុងឆ្នាំ២០២១នេះ​ ស្ថិត​ក្រោមក្របខ័ណ្ឌ​នៃមជ្ឈមណ្ឌល​អភិវឌ្ឍន៍​សហគ្រិនស្ត្រី របស់ក្រសួង​កិច្ច​ការ-នារី បានសហការ​ជាមួយគណៈកម្មាធិការទទួលបន្ទុក​សេដ្ឋកិច្ច​និង​សង្គម​​សម្រាប់​​អាស៊ីនិងប៉ាស៊ីហ្វិក (ESCAP) របស់អង្គការសហប្រជាជាតិ  បង្កើតភាពជា​ដៃគូ​ជាមួយ​សហគ្រាសសង្គម ស៊ី អ៊ិនវេស ដែល​ជា​សហគ្រាស​​សង្គម ​​​​​​​​​​ដើម្បី​សម្រប​សម្រួល​និង​រៀប​ចំ​វគ្គ​បណ្តុះ​បណ្តាល​ និងសកម្ម​ភាព​នានា​សម្រាប់​ការអភិវឌ្ឍ​សហគ្រិនស្ត្រី ចំនួន១០៥នាក់ ទាំងនៅ​ជនបទ​និងទីក្រុង ។

២. គោលបំណង

អភិវឌ្ឍន៍ជំនាញដល់សហគ្រិននិងអាជីវករស្ត្រី ចំនួន១០៥នាក់ ​ទាំង​នៅ​ជនបទនិង​ទីក្រុង ​ស្រប​តាម​ក្រប​ខណ្ឌ​នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនស្រ្តីរបស់ក្រសួងកិច្ចការនារី ។

៣. មានកម្ម​វិធីអ្វីខ្លះ?

កម្មវិធី ទី១៖       ថ្នាលអភិវឌ្ឈន៍អាជីវកម្មកម្រិ​ត​មូល​ដ្ឋានដល់សហគ្រិនស្ត្រី ១៥នាក់ រយៈពេល១០ថ្ងៃ ចាប់ពីខែសីហា ដល់ខែធ្នូ ឆ្នាំ២០២១ ។

កម្មវិធី ទី២៖      វគ្គបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថលដល់សហគ្រិនស្ត្រី ចំនួន៩០នាក់ រយៈពេល៣ថ្ងៃ នៅអំឡុងខែសីហា និងតុលា ។

 

៤. តើកម្មវិធីនីមួយៗ នឹងសិក្សាអំពីអ្វីខ្លះ និងអ្នកណាខ្លះអាចចូលរួមបាន?

កម្មវិធីទី១៖ ថ្នាលអភិវឌ្ន៍អាជីវកម្មកម្រិត​មូលដ្ឋានដល់សហគ្រិនស្រ្តី
រយៈ​ពេល​១០​ថ្ងៃ នៅចន្លោះពីខែសីហា ដល់ខែធ្នូ ឆ្នាំ២០២១
សិក្ខាសាលា ប្រធាន​បទ និងខ្លឹមសាររបស់ថ្នាល
ទិដ្ឋភាពទូទៅនៃកម្មវិធី និង​គោលគំនិតអំពី​យេនឌ័រ និ​ងការ​ពង្រឹង​ភាពអង់អាចផ្នែក​សេដ្ឋកិច្ចដល់​ស្រ្តី
ការរៀបចំគោល​ដៅ​ និងផែន​ការ​សកម្មភាពអាជីវកម្ម ​
មូល​ដ្ឋា​នគ្រឹះ​នៃ​ការ​គ្រប់គ្រង​ហិរញ្ញ​វត្ថុផ្ទាល់​ខ្លួន​
ការគ្រប់​គ្រង​សាច់​ប្រាក់​អាជីវកម្មនិង​​កត់​ត្រា​បញ្ជី​ចំណូល​​ចំណាយ
គំរូ​អាជីវកម្ម Canvas និង​ការ​រក្សា​អតិថិជន ​
ការ​គ្រប់​គ្រង​ទំព័រ​ហ្វេសប៊ុក​ប្រកប​ដោយ​ប្រសិទ្ធ​ភាព
របៀប​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​ឲ្យ​មាន​ប្រសិទ្ធភាព​
ហិរញ្ញវត្ថុអាជីវកម្មមូលដ្ឋាននិងដំណើរទស្សនកិច្ចអាជីវកម្ម
ប្រាក់​ដែល​ទទួល​បាន​មក​វិញ​ពី​ការវិនិយោគ និងការព្យាករណ៍​លំហូរ​សាច់ប្រាក់
១០ ការគ្រប់គ្រងខ្លួនឯងនិងបញ្ចប់ការសិក្សា

 

សម្រាប់ថ្នាលនេះ អ្នកណាខ្លះ អាចចូលរួម?

  • ជាសហគ្រិន ឬអាជីវករស្រ្តី (ស្រ្តីមានពិការភាពត្រូវបានលើកទឹកចិត្តឱ្យចូលរួម)
  • មានអាជីវកម្មផ្ទាល់ខ្លួន កម្រិតមីក្រូ តូច មធ្យម (ដែលគ្រប់គ្រងមនុស្សចាប់ពី ២នាក់ឡើងទៅ)
  • មានទីតាំងអាជីវកម្មនៅកម្ពុជា (ភ្នំពេញ ឬបណ្តាខេត្តនានា)
  • ប្តេជ្ញាចិត្ត ចូលរៀនទៀងទាត់ រយៈពេល២ថ្ងៃ ក្នុងមួយខែ សម្រាប់រយៈពេល៥ខែ (ខែសីហា ដល់ខែធ្នូ ឆ្នាំ២០២១)
  • មានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការពង្រឹងអាជីវកម្មរបស់ខ្លួន និងបង្កើតឱកាសការងារដល់​ប្រជាពលរដ្ឋ​​ផ្សេងៗ​ទៀត។

 

កម្មវិធី ទី២៖ វគ្គបណ្តុះបណ្តាលអក្ខរកម្មហិរញ្ញ​វត្ថុ និឌីជីថល ​ រយៈពេល​ ៣ ថ្ងៃ ​
សិក្ខាសាលា ប្រធាន​បទ
អក្ខរកម្មហិរញ្ញវត្ថុអាជីវកម្ម
អក្ខរកម្ម​ហិរញ្ញ​វត្ថុ៖ អាជីវកម្ម
ការ​គ្រប់​គ្រង​ទំព័រ​ហ្វេសប៊ុក​ប្រកប​ដោ​ប្រសិទ្ធ​ភាព

 

សម្រាប់វគ្គនេះ អ្នកណាខ្លះ អាចចូលរួម?

  • ជាសហគ្រិន ឬអាជីវករស្រ្តី (ស្រ្តីមានពិការភាពត្រូវបានលើកទឹកចិត្តឱ្យចូលរួម)
  • មានអាជីវកម្មផ្ទាល់ខ្លួន កម្រិតមីក្រូ តូច មធ្យម (ដែលគ្រប់គ្រងមនុស្សចាប់ពី ២នាក់ឡើងទៅ)
  • មានទីតាំងអាជីវកម្មនៅកម្ពុជា (ភ្នំពេញ ឬតាមបណ្តាខេត្តណាមួយ)
  • ប្តេជ្ញាចិត្តខ្ពស់ ក្នុងការចូលរៀនទៀងទាត់ រយៈពេល៣ថ្ងៃ។​
  • មានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការពង្រឹងអាជីវកម្ម និងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋ​ផ្សេងៗទៀតនៅប្រទេសកម្ពុជា។

 

៥. ហេតុអ្វីបានជាអ្នកគួរចូលរួម

  • ទទួលបានចំណេះដឹងបន្ថែមក្នុងការអភិវឌ្ឍអាជីវកម្មរបស់ខ្លួន
  • ទទួលបានឱកាសក្នុងការចូលរួមវគ្គបណ្តុះបណ្តាលជាមួយអ្នកជំនាញ
  • ទទួលបានការបង្វឹកពីអ្នកជំនាញលើអាជីវកម្មរបស់ខ្លួន
  • ពង្រឹង និងពង្រីកអាជីវកម្មរបស់អ្នក
  • ទទួលបានវិញ្ញាបនបត្របញ្ជាក់ពីការចូលរួម។

ព័ត៌មានសម្រាប់ការចុះឈ្មោះ

ចុះឈ្មោះនៅទីនេះ ដោយគ្រាន់តែធ្វើការចូលទៅកាន់តំណភ្ជាប់នេះដើម្បីធ្វើការបំពេញ។

https://forms.gle/3gFAswCHacY7pDi97​។

ក្រុមការងារនឹងទំនាក់ទំនងសម្រាប់តែអ្នកចូលសម្ភាសន៍​តែប៉ុណ្ណោះ។

ផុតកំណត់ទទួលពាក្យថ្ងៃទី​១០ ខែសីហា ឆ្នាំ២០២១​

ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

  • ០១២ ៩០០ ៣៣៧/០១១ ៨៣៧ ៣៨៣
  • edd@gmail.com

Download (PDF, 131KB)