ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរកិច្ចការនារី ខេត្តកំពង់ចាម

104
នៅព្រឹកថ្ងៃចន្ទ៨រោច ខែមិគិសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២១
លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីអញ្ជើញជាអធិបតីពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរកិច្ចការនារី ខេត្តកំពង់ចាម នៅសាលាខេត្ត និងមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត អភិបាលរងខេត្ត ព្រមទាំងកងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត សហគមន៍ពាក់ព័ន្ធ នៅក្នុងខេត្តកំពង់ចាម សូមបញ្ជាក់ផងដែលថា លោកស្រី ស៊ាង វណ្ណលកិ្ខណា ជាប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ចាមថ្មី ជំនួសលោកស្រី ឯម ថាវី ដែលទទួលមរណៈភាព។