ប្រតិភូថ្នាក់ដឹកនាំក្រសួងកិច្ចការនារី ចូលជួបសម្តែងការគួរសម និងគោរពជូនពរលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន

67

នៅព្រឹកថ្ងៃអង្គារ១១រោច ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥  ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី ដឹកនាំប្រតិភូថ្នាក់ដឹកនាំក្រសួងកិច្ចការនារី ចូលជួបសម្តែងការគួរសម និងគោរពជូនពរលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំទាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ នៅភូមិគ្រឹះ។