លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានទទួលស្វាគមន៍ឯកឧត្តម Justin Trudeau នាយករដ្ឋមន្រ្តីកាណាដា

21

នារសៀលថ្ងៃសៅរ៍ ៤រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍នៃការអញ្ជើញមកដល់របស់ ឯកឧត្តម Justin Trudeau នាយករដ្ឋមន្ត្រីប្រទេសកាណាដា រួមទាំងគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសកាណាដា ដែលបានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-កាណាដា និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា។