អបអរសាទរដល់សហគ្រិនស្រ្តី ដែលមកពីបណ្តាប្រទេសអាស៊ាន ចំនួន៣៨រូប ដែលទទួលពានរង្វាន់ពិសេសរបស់សហគ្រិនស្រ្តីអាស៊ាន (Special Awards for Outstanding ASEAN Women Entrepreneurs) នៅក្នុងព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី២ (Second ASEAN Women Leaders’ Summit)

    29

    ——————————————–
    ក្រសួងកិច្ចការនារី នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីផ្តល់ពានរង្វាន់សហគ្រិនស្រ្តីអាស៊ាន ជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលស្ត្រីអាស៊ាន លើកទី២ ក្រោមប្រធានបទ «ការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និងកាន់តែរឹងមាំ៖ បំផុសសហគ្រិនភាពរបស់ស្ត្រីក្នុងអាស៊ាន»។
    លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី បានលើកឡើងថា ពានរង្វាន់ពិសេសសហគ្រិនស្រ្តីអាស៊ាននេះ រៀបចំឡើងស្របតាមប្រធានបទនៃកិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី២ ដែលបានផ្តោតលើការលើកកម្ពស់សហគ្រិនភាពស្រ្តីអាស៊ាន ហើយនេះជាកំណត់ត្រាប្រវត្តិសាស្រ្តមួយរបស់អាស៊ាន។
    សូមបញ្ជាក់ថា តាមរយៈកិច្ចសហការនិងគាំទ្រពីបណ្តាញសហគ្រិនស្ត្រីកម្ពុជា, បណ្តាញសហគ្រិនស្រ្តីអាស៊ាន និងក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន នៅតាមបណ្តាប្រទេសនីមួយៗក្នុងអាស៊ាន កម្មវិធីនេះបានរៀបចំនិងជ្រើសរើសសហគ្រិនស្រ្តីដែលលេចធ្លោ ដើម្បីចូលរួមបានពានរង្វាន់នេះ ។ សហគ្រិនស្រ្តីនៅក្នុងបណ្តាប្រទេសនីមួយៗ បានជ្រើសរើសចំនួន៣៨រូប ដែលទទួលបានពានរង្វាន់ពិសេសអាស៊ាននេះ។