Radium  Radium

2nd ASEAN Women Leaders’ Summit

“Building A More Sustainable, Inclusive and Resilient Future:

Unlocking Women’s Entrepreneurship in ASEAN”

កម្មវិធី «ពានរង្វាន់ពិសេសនៃសហគ្រិនស្រ្តីអាស៊ានឆ្នាំ២០២២ ឬ ASEAN SPECIAL AWARDS OF WOMEN ENTREPRENEURS IN 2022»

សូមអញ្ជេីញស្រ្តីជាម្ចាស់សហគ្រាសទើបចាប់ផ្តើមថ្មី, សហគ្រាសធុនតូច និងមធ្យម មិនថានៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែងពានរង្វាន់ពិសេសនៃសហគ្រិនស្រ្តីអាស៊ានឆ្នាំ២០២២ (ASEAN Special Awards of Women Entrepreneurs in 2022)។ កម្មវិធីនេះរៀបចំដោយក្រសួងកិច្ចការនារី សហការជាមួយ បណ្តាញសហគ្រិនស្រ្តីកម្ពុជា(CAMWEN) និងក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន (AYEC) ក្រោមការគាំទ្រថវិកាដោយស្ថានទូតកាណាដាប្រចាំនៅកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាននិងអាសុីបូពា៍(ERIA)។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់និងជំរុញការអភិវឌ្ឍសហគ្រិនភាពរបស់ស្រ្តី និងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីតំបន់និងសកល ពិសេសក្នុងការស្តារសេដ្ឋកិច្ចក្នុងបរិការណ៍កូវីដ-១៩ និងក្រោយកូវីដ-១៩។ សម្រាប់ពាក្យស្នើសុំ សូមធ្វើការស្កេនលើQRកូដ ដែលបានភ្ជាប់ជូនខាងលើ។ ព័ត៌មានបន្ថែមសូមទំនាក់ទំនង តាម ០៩៦ ២០០ ៧១៩៧។ កាលបរិច្ឆេទឈប់ទទួលពាក្យ ៖ ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២២ សូមប្រញាប់រួសរាន់ឡើង។