គម្រោងបញ្ជ្រាបយេនឌ័រសម្រាប់បង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី

29

ប្រវត្តិគម្រោង

នៅព្រះរាជាណាចក្រកម្ពុជា បុរសមានអាយុច្រើនជាង៤០ឆ្នាំ មានចំនួន​តិចជាងស្ត្រី ដោយសារសង្គ្រាមស៊ីវិលដែលអូសបន្លាយជាង២ទសវត្សរ៍កន្លងមក។ ជំរឿនប្រជាសាស្ត្រនៅឆ្នាំ២០១៣បង្ហាញថា ចំនួនស្ត្រីដែលជាមេគ្រួសារនៅតែមានកម្រិតខ្ពស់ ដល់ទៅ២៧.១% បើប្រៀបធៀបទៅនឹងចំនួនមេគ្រួសារសរុប។ ទោះបីជាមានការរំពឹងទុកច្រើនចំពោះការចូលរួមរបស់ស្ត្រីក្នុង តួនាទីសំខាន់ៗពាក់ព័ន្ធនឹងការស្ដារសេដ្ឋកិច្ចសង្គម និងអភិវឌ្ឍន៍ ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ស្ត្រីនៅតែមានកម្រិតទាបនៅឡើយបើប្រៀបធៀបនឹងបុរស។ ការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យ​នយោបាយ ក៏នៅមានកម្រិតទាបផងដែរ។ ស្ថិតិសំខាន់ៗអំពី​​​យេន​ឌ័រនៅកម្ពុជា (២០១៥) បង្ហាញថា មានតំណាងរាស្រ្តដែលជាស្ត្រីនៅក្នុងរដ្ឋសភាជាតិមានចំនួន២០.៣% និងនៅព្រឹទ្ធសភាមានតែ១៤.៧% ប៉ុណ្ណោះ គិតត្រឹមឆ្នាំ២០១៣។

 

ទោះបីជាបុរស និងស្ត្រីមានសិទ្ធិស្មើគ្នាក្នុងការទទួលបានសេវាហិរញ្ញវត្ថុក៏ដោយ ស្ត្រីនៅតែពុំទាន់បានទទួលឱកាសដូចបុរសនៅឡើយ ដោយសារតែការទទួលបានព័ត៌មានរបស់ស្ត្រីនៅមានកម្រិត។ ស្ថានភាពសេដ្ឋកិច្ចសង្គមទាបរបស់ស្ត្រី អាចបង្ករឲ្យស្រ្តី​ប្រឈមនឹងបញ្ហាអំពើហិង្សាក្នុងគ្រួសារ និងការជួញដូរមនុស្ស ដែលតម្រូវឲ្យមានសកម្មភាពការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីជាចាំបាច់។​

 

សមិទ្ធិផលសំខាន់ៗរបស់គម្រោងមុន និងបញ្ហាដែលនៅសេសសល់