ក្រសួងនិងមន្ទីរកិច្ចការនារីខេត្ត តាមរយ:ការគាំទ្រដោយ អង្គការ PYD បានរៀបចំយុទ្ធនាការផ្សព្វផ្សាយ បុរសល្អ ទៅតាមខេត្តគោលដៅមួយចំនួន (ខេត្តកំពត, កំពង់ស្ពឺ, រតនៈគីរី, ស្ទឹងត្រែង, កំពង់ធំ, កំពង់ចាម និងខេត្តកណ្តាល) ។ យុទ្ធនាការផ្សព្វផ្សាយ បុរសល្អ នេះមានគោលបំណង បញ្រ្ជាបការយល់ដឹងអំពីអំពើហិង្សាលើស្រ្តី និងផ្លាស់ប្តូរផ្នត់គំនិតយេនឌ័រ ទៅដល់កងកម្លាំងប្រដាប់អាវុធទាំង ៣ស្ថាប័ន ឲ្យពួកគាត់ក្លាយជាគំរូល្អក្នុងការទប់ស្កាត់អំពើហិង្សាលើស្រ្តី។
យុទ្ធនាការនេះ មានការចូលរួមពី នគរបាល កងរាជអាវុធហត្ថ កងយោពលខេមរភូមិន្ទ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្រ្តីពាក់ព័ន្ធជុំវិញ ខេត្ត និងប្រជាពលរដ្ឋ សរុបប្រមាណ ៣០០នាក់ ទៅ ៣៥០នាក់ ក្នុងមួយខេត្ត។