សកម្មភាពចុះតាមដាន វាយតម្លៃ ការអនុវត្តអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់​ នៃការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW) យោងតាមអនុសាសន៍ សម្តេចតេជោនាយករដ្ឋមន្រ្តី

57

កាលពីថ្ងៃទី៣០ និង៣១ខែមីនា ឆ្នាំ២០១៧ លោកជំទាវ ឆាយ វ៉ាន់នឿន សមាជិកា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី (ក.ជ.ក.ស)និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំប្រតិភូ នឹងក្រុមការងារ ក.ជ.ក.ស ចុះតាមដាន វាយតម្លៃ ការអនុវត្តអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW) យោងតាមអនុសាសន៍សម្តេចតេជោនាយករដ្ឋមន្រ្តី។ ការចុះតាមដាននេះ មានគោលបំណងចំនួនបី៖១.បង្ហាញពីយន្តការជាតិ រចនាសម្ព័ន្ធ សមាសភាព និងតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាជាតិដើម្បីស្រ្តី ២.ប្រមូលព័ត៌មាន និង ធាតុចូលសំខាន់ក្នុងការអនុវត្តអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ ច្បាប់ជាតិពាក់ព័ន្ធ ដើម្បីរៀបចំចងក្រងរបាយការណ៍ប្រចាំឆ្នាំ និងរបាយការណ៍លើកទី៦បញ្ជូនទៅគណៈកម្មាធិការ(CEDAW) នៃអង្គការសហប្រជាជាតិ នាខែតុលាឆ្នាំ២០១៧ ៣.កំណត់បញ្ហាប្រឈម និងវិធានការទាំងឡាយក្នុងការលើកកម្ពស់ស្ថានភាព ជីវភាព និងច្បាប់ពាក់ព័ន្ធដែលទាក់ទងទៅនឹងការលើកកម្ពស់ស្ថានភាពជីវភាពឋានៈ តួនាទី និងសុខមាលភាពស្រ្តី។ ប្រតិភូ នឹងក្រុមការងារ ក.ជ.ក.សដឹកនាំដោយលោកជំទាវ ឆាយ វ៉ាន់នឿន សមាជិកា ក.ជ.ក.ស បានអញ្ជីញជួបដោយឡែកៗជាមួយនឹងប្រធានមន្ទីរនានានៃរដ្ឋបាលខេត្តកំពង់ស្ពឺ ស្នងការនគរបាលខេត្ត មេបញ្ជាការកង រាជអាវុធហត្ថខេត្ត ប្រធានតុលាការខេត្ត អង្គការមិនមែនរដ្ឋាភិបាល និងក្រុមប្រឹក្សាឃុំ ព្រមទាំងជួបសំណេះសំណាលជាមួយលោកជំទាវអភិបាលរង នៃគណៈភិបាលខេត្តកំពង់ស្ពឺ។

SHARE