វគ្គបណ្តុះបណ្តាល ស្តីពី ការលើកកម្ពស់កិច្ចការពារជនពិការដែលឆ្លើយតបនឹងយេនឌ័រ

10
ក្រសួងកិច្ចការនារី បានបើកវគ្គបណ្តុះបណ្តាល ស្តីពី ការលើកកម្ពស់កិច្ចការពារជនពិការ ដែលឆ្លើយតបនឹង យេនឌ័រ នៅសណ្ឋាគារ ពេជ្រដា ខេត្តមណ្ឌលគីរី ក្រោមអធិបតីភាព លោកជំទាវ ញែម មរកត អនុរដ្ឋលេខា ក្រសួងកិច្ចការនារី កាលពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១៧ ។
 
វគ្គនេះមានគោលបំណង បង្កើនការយល់ដឹងនិងកំណត់រកវិធានការនានា ក្នុងការលើកកម្ពស់កិច្ចការពារជនពិការ ដែលឆ្លើយតប នឹងយេនឌ័រ ដល់មន្ត្រីក្រសួងកិច្ចការនារី និងក្រសួងស្ថាប័នពាក់ព័ន្ធ។ សមាសភាពចូលមកពីក្រសួងនិងមន្ទីរ ពាក់ពន្ធ័មាន៖ ១-ក្រសួងពាណិជ្ជកម្ម ២-ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ៣-ក្រសួងអប់រំយុវជន និងកីឡា ៤-ក្រសួងវប្បធម៌និង វិចិត្រសិល្បៈ និងមន្ទីរខេត្តក្រចេះ ស្ទឹងត្រែង កំពង់ស្ពឺ រតនគីរី ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ ព្រះសីហនុ កោះកុង កំពត កែប និងមន្ទីរកិច្ចការនារីខេត្តមណ្ឌលគីរី សរុបចំនួន49នាក់ (ស្ត្រី៣៩នាក់)។​

SHARE