វគ្គបណ្តុះបណ្តាលស្តីពី គោលគំនិតយេនឌ័រ និងការបញ្រ្ជាបយេនឌ័រ

92

កាលពីថ្ងៃពុធ ១២រោច ដល់ថ្ងៃព្រហស្បតិ៍ ១៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី៩ខែសីហាឆ្នាំ២០១៨ នាយដ្ឋានសមភាពយេនឌ័រ នៃក្រសួងកិច្ចការនារី តាមរយៈការប្រើប្រាស់ ថវិកាតាមកម្មវិធី(PB2018) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី​ គោលគំនិតយេនឌ័រ និងការបញ្រ្ជាបយេនឌ័រ ដល់មន្រ្តីថ្មី ក្រសួង មន្ទីរ ការិយាល័យ កិច្ចការនារី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ និងសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ មកពីខេត្ត ក្រុងចំនួន០៦ គឺខេត្តក្រចេះ,​ ត្បូងឃ្មុំ, រតនៈគិរិ, ព្រះសីហនុ, ពោធិ៍សាត់,​ និងស្ទឹងត្រែង សរុប អ្នកចូលរួម៥០នាក់,ស្ត្រី៤៧នាក់ ប្រព្រឹត្តទៅ នៅសណ្ឋាគាររស្មីពេជ្រ ខេត្តស្ទឹងត្រែង។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង អភិវឌ្ឍន៍សមត្ថ ភាពដល់មន្រ្តីថ្មីរបស់ក្រសួង មន្ទី ការិយាល័យ កិច្ចការនារី និងសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ នូវចំ ណេះដឹងជាមូលដ្ឋានទាក់ទងគោលគំនិតយេនឌ័រ ​និងការបញ្រ្ជាបយេនឌ័រក្នុងការជំរុញអនុវត្តការងារ ប្រកបដោយប្រសិទ្ធភាព ដោយផ្តោតលើប្រធានបទដូចខាងក្រោម៖

១. និយមន័យ យេនឌ័រ និងភេទ

២.តួនាទីយេនឌ័រ

៣. តម្រូវការយេនឌ័រ

៤. បញ្ហាយេនឌ័រនៅកម្ពុជា

៥. គោលគំនិតសំខាន់ៗនៃការបញ្រ្ជាបយេនឌ័រ

៦. ច្បាប់ និងគោលនយោបាយដែលឆ្លើយតបទៅនឹងការលើកកម្ពស់សមភាព យេនឌ័រនៅកម្ពុជា។

តា​មរយៈការប្រើប្រាស់វិធីសាស្រ្តសម្របសម្រួល ពិភាក្សាក្រុម បំផុសសំណួរ និងការចែករំលែករំលែកព័ត៌មាន ចំណេះដឹង និងបទពិសោធន៍អំពីបញ្ហាយេនឌ័រដែលកើតមាននៅកម្ពុជាក្នុងវិស័យសំខាន់ៗ  សិក្ខាកាមបានទទួលបទពិសោធន៍  និងកើនឡើងចំណេះដឹងល្អប្រសើរគួរឱ្យកត់សំគាល់ ។ ជាក់ស្តែងតាមការធ្វើតេស្តចំណះដឹងរបស់សិក្ខាកាមមុន និងក្រោយពេលទទួលវគ្គបណ្តុះបណ្តាល ឃើញថា មុនវគ្គសិក្ខាកាមទទួលបានពន្ទុសរុប៤២,៥% និងក្រោយវគ្គទទួលបានពន្ទុសរុប៧៩%។

 

 

 

   

 

 

SHARE