គម្រោងបញ្ជ្រាបយេនឌ័រដើម្បីបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី(PGM-WEE)

20
ចាប់ពីថ្ងៃ១៤ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ គម្រោងបញ្ជ្រាបយេនឌ័រដើម្បីបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី(PGM-WEE) បានរៀបចំ «កិច្ចប្រជុំក្រុមការងារបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្ដីនៅខេត្តសៀមរាប កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ និងខេត្តកំពង់ធំ» ក្រោមអធិបតីភាព លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជានាយកគម្រោង លោកជំទាវ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ WEE លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធាន គកសក ក្នុងនោះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងកិច្ចការនារី មន្ទីរពាក់ព័ន្ធ ជំនាញការជប៉ុន និងក្រុមការងារគម្រោង។ កិច្ចប្រជុំនេះប្រព្រឹត្តធ្វើឡើងតាមរយៈប្រព័ន្ធបញ្ចូនរូបភាព និងទំនាក់ទំនងពីចម្ងាយ(ZOOM) ក្នុងគោលបំណង៖
● ដើម្បីបញ្ជាក់អំពីកិច្ចព្រមព្រៀងដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទីបួន របស់គណៈកម្មាធិការសម្របសម្រួលរួម (JCC)
● ដើម្បីពិភាក្សា និងឯកភាពលើសកម្មភាពដែលនឹងត្រូវអនុវត្តទៅលើគម្រោងសាកល្បងនាពេលខាងមុខ