លោកជំទាវ គង់ សូរីតា ទីប្រឹក្សាក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អូសិន ថេកណឡជី (Ocean Technology Co.,Ltd) បានឧបត្ថម្ភ សៀវភៅ Dare to Dream ចំនួន៥០ក្បាល ដល់ក្រសួងកិច្ចការនារី

12

សៀវភៅ “ Dare to Dream (ហ៊ានសុបិន្ត)”៖ លោកជំទាវ គង់ សូរីតា ទីប្រឹក្សាក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អូសិន ថេកណឡជី (Ocean Technology Co.,Ltd) បានឧបត្ថម្ភ សៀវភៅ Dare to Dream ចំនួន៥០ក្បាល ដល់ក្រសួងកិច្ចការនារីតាមរយៈកម្មវិធីយេនឌ័រ (LWGE)។ សៀវភៅទាំងនេះអាចរកអានបាននៅបណ្ណាល័យរបស់ក្រសួងកិច្ចការនារី និងនៅតាមប្រអប់ឯកសារយេនឌ័រ (Gender Corner) ក្នុងបណ្ណាល័យរបស់សកលវិទ្យាល័យចំនួន៤ដូចជា៖ សកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សកលវិទ្យាល័យភូមិន្ទភ្នំពេញ សកលវិទ្យាល័យភូមិន្ទកសិកម្ម និងសកលវិទ្យាល័យកម្ពុជា។ សៀវភៅនេះពិពណ៌នាពីបទពិសោធន៍របស់លោកជំទាវដែលជាផ្លូវទៅកាន់ភាពជោគជ័យ ព្រមទាំងជំរុញឱ្យអ្នកអានឆ្លុះបញ្ចាំងពីអ្វីដែលអ្នកពិតជាចង់បានដើម្បីបានជីវិតមួយមានសុភមង្គល។ ថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងកិច្ចការនារី។