វគ្គបណ្តុះបណ្តាលស្តីពី “ការសង្គ្រោះបឋមផ្លូវចិត្ត និងការគាំទ្រផ្លូវចិត្តពីចំងាយ” រយៈពេលពីរថ្ងៃ ក្រោមការគាំទ្រ ពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី ACCESS

15

វគ្គបណ្តុះបណ្តាលស្តីពី “ការសង្គ្រោះបឋមផ្លូវចិត្ត និងការគាំទ្រផ្លូវចិត្តពីចំងាយ” រយៈពេលពីរថ្ងៃ ក្រោមការគាំទ្រ ពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី ACCESS បានបិទបញ្ចប់ក្រោមអធិបតីភាព លោកជំទាវ ញាណ សុចិត្រា អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម និង លោកស្រី Elizabeth Edler លេខាទី 2 ស្ថានទូត អូស្រ្តាលីប្រចាំប្រទេសកម្ពុជា ថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០២០នៅក្រសួងកិច្ចការនារី ។
វគ្គបណ្តុះបណ្តាលនេះមានអ្នកចូលរួមជាមន្រ្តី/ភ្នាក់ងារនគរបាលយុត្តិធម៌មកពី ០៨ខេត្ត ចំនួន២៦នាក់ ក្នុងនោះ មាន ស្រ្តី២១នាក់ ។ ប្រធានបទដែលបានបណ្តុះបណ្តាលក្នុងរយៈពេល២ថ្ងៃនេះគឺមានចំនួន ៦ប្រធានបទ សុទ្ធសឹងជាប្រធានបទដែលបង្ហាញពីការគាំទ្រផ្លូវចិត្តបឋមដល់ជនរងគ្រោះដែលមានវិបត្តិផ្លូវចិត្ត ជាពិសេសរបៀបគាំទ្រពីចំងាយដូចជាតាមទូរស័ព្ទ និងតាមប្រព័ន្ធអនឡាញផ្សេងទៀត ។ វគ្គបណ្តុះបណ្តាលនេះបានចែករំលែកបទពិសោធន៍ពីរបៀបដោះស្រាយដោយផ្តល់ការគាំទ្រ/សង្គ្រោះផ្លូវចិត្ត។ លោកជំទាវបានមានប្រសាសន៍ក្នុងពិធីបិទវគ្គថា “ វគ្គនេះមានអត្ថន័យសម្រាប់អ្នកផ្តល់សេវាដើម្បីប្រើប្រាស់ ជាពិសេសក្នុងស្ថានភាពកូវីតនេះ ដើម្បីធ្វើឱ្យស្ត្រីរង គ្រោះទទួលបានការគាំទ្រពេញលេញទោះក្នុងស្ថានភាពមានវិបត្តិនេះក៏ដោយ ។ លោកជំទាវក៏មានមតិស្នើឱ្យអ្នក ចូលរួមយក ចំណេះដឹងដែលបានរៀនទៅអនុវត្ត និងត្រូវចេះថែរក្សាខ្លួនផងដែរ ” ។