លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អមដំណើរដោយថ្នាក់ដឹកនាំក្រសួងកិច្ចការនារីទទួលអំណោយជាលើកទីបីពីសហព័ន្ធស្រ្តីទូទាំងប្រទេសចិន

23

នៅទីស្តីការក្រសួងកិច្ចការនារីរសៀលថ្ងៃ ចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២០ លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អមដំណើរដោយថ្នាក់ដឹកនាំក្រសួងកិច្ចការនារីទទួលអំណោយជាលើកទីបីពីសហព័ន្ធស្រ្តីទូទាំងប្រទេសចិន តាមរយៈលោកស្រី Zuo Wenxing ទីប្រឹក្សានយោបាយនៃស្ថានទូតចិនប្រចាំប្រទេសកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីគណៈប្រតិភូរបស់ស្ថានទូតនៃសារធារណៈរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា ។ ឆ្លៀតក្នុងឱកាសនោះដែលលោកជំទាវវេជ្ជ. រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសហព័ន្ធនារីទូទាំងប្រទេសចិន ដ៏ដូចរដ្ឋាភិបាលរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលតែងតែគិតគូរ និងគាំទ្រជាបន្តបន្ទាប់ដល់ក្រសួងកិច្ចការនារី។ កាយវិការដ៏ប្រពៃនេះ បង្ហាញយ៉ាងមុតមាំអំពីមិត្តភាព និងសាមគ្គីភាព តាមរយៈកិច្ចសហប្រតិបតិ្តការដ៏ល្អជិតស្និទ្ធ រវាងរដ្ឋាភិបាលប្រទេសទំាងពីរ ក៏ដូចជារវាងស្ថាប័នទទួលបន្ទុកកិច្ចការនារីនៃប្រទេសទាំងពីរ ក្នុងបេសកម្មលើកកម្ពស់សិទ្ធិស្ត្រី និងភាពអង់អាចដល់ស្ត្រី និងក្មេងស្រ្តី ។ គួរបញ្ជាក់ផងដែរថា៖ អំណោយជាសម្ភារៈបរិក្ខា ដែលក្រសួងកិច្ចការនារីទទួលបាននៅពេលនេះរួមមាន៖ ១.រថយន្តសង្រ្គោះបន្ទាន់ ចំនួន០១គ្រឿង ២.កុំព្យូទ័រលើតុម៉ាក Lenovo ចំនួន០២ឈុត ៣.កុំព្យូទ័រយួរដៃម៉ាក Lenovo ចំនួន០៣ឈុត និងម៉ាស៊ីនព្រីនម៉ាក HP ចំនួន០៤ឈុត ។