នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី

33

នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអញ្ជើញជាអធិបតិក្នុងកម្មវិធីទស្សនៈកិច្ចមជ្ឈមណ្ឌលបណ្តុះបណ្តាលតម្បាញសូត្ររបស់ធនាគារ Maybank ស្ថិតក្នុងខេត្តតាកែវ ។ ក្នុងកម្មវិធីនេះ លោកជំទាវរដ្ឋមន្រ្តីបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់ក្រុម ការងារធនាគារ Maybank ដែលបានខិតខំប្រឹងប្រែងបង្កើតនូវគម្រោង នេះឡើងដើម្បីជួយដល់សហគមន៍ ក៏ដូចជាជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសស្រ្តីអ្នកតម្បាញសូត្រ ។ ក្នុងឱកាសនោះដែរ លោកជំទាវ បានអំពាវនាវទៅដល់ក្រុមហ៊ុន និងវិស័យឯកជនដ៏ទៃទៀត សូមព្យាយាម បង្កើតនូវកម្មវិធីនានាដើម្បីជួយទៅដល់សហគមន៍ ជួយឲ្យសហគមន៍មានការរីកចម្រើនឡើង។ បើសហគមន៍ពុំមានការរីកចម្រើនទេ ក្រុមហ៊ុន និងវិស័យឯកជនក៏ពុំអាចទទួលការរីកចម្រើនបានឡើយ”, លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ។