វគ្គពង្រឹងសមត្ថភាពស្តីពី ការលេីកកម្ពស់ការអប់រំ និងសុខុមាលភាពសង្គម

59

មន្ទីរកិច្ចការនារីខេត្តស្វាយរៀង៖

 

ថ្នាក់ដឹកនាំឃុំ  អ្នកទទួលបន្ទុកកិច្ចការស្ត្រីនិងកុមារឃុំ  ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម បានទទួលវគ្គពង្រឹងសមត្ថភាព ស្តីពីការលើកកម្ពស់ការអប់រំ និងសុខុមាលភាពសង្គម នៅសាលាស្រុក  រមាសហែក  ខេត្តស្វាយរៀង  កាលពីថ្ងៃទី០២  ខែមិថុនា  ឆ្នាំ២០២០  ។

 

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងដូចខាងក្រោម៖

១-បង្កើនការយល់ដឹងអំពីយេនឌ័រ និងភេទ

២-បង្កើនការយល់ដឹងការលើកកម្ពស់ការអប់រំ និងសីលធម៌សង្គម

៣-យល់ដឹងអំពីសុខភាពបន្តពូជ  សុខភាពផ្លូវភេទ

៤-យល់ដឹងអំពីមូលដ្ឋានគ្រឹះអាហារូបត្ថម្ភសម្រាប់កុមារ និងសម្រាប់មនុស្សចាស់

៥-ផ្តល់ចំណេះដឹងស្តីពី ការបង្ការ ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន។

 

លោកស្រី  ទុំ  សារានី  ប្រធានមន្ទីរកិច្ចការនារីខេត្ត  លោកស្រី  កែវ  សោភ័ណ  អភិបាលរងស្រុករមាសហែក បានចូលរួមជាគណៈធិបតីក្នុងវគ្គបណ្តុះបណ្តាល ដែលមានអ្នកចូលរួមសរុបចំនួន 19នាក់ ។