មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី ខេត្តប៉ៃលិន បានបង្រៀនពីវិធីធ្វើនំសសៃសូត្រ និងទឹកពោត

58

មន្ទីរកិច្ចការនារីខេត្ត ប៉ៃលិន៖

 

មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី ខេត្តប៉ៃលិន បានបង្រៀនពីវិធីធ្វើនំសសៃសូត្រ និងទឹកពោតដល់ស្រ្តី នៅឃុំស្ទឹងកាច់ និងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន និងស្រុកសាលាក្រៅ។ ការបង្រៀនធ្វើនំនេះ មានរយះពេល ពីរថ្ងៃដល់ស្រ្តីក្រីក្រមានកូនច្រើននិងស្រ្តីមេម៉ាយ សរុបចំនួន៤០នាក់។

 

វគ្គនេះបានបង្តើតឡើងដើម្បីចូលរួមពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី តាមរយៈការផ្តល់ជំនាញបន្ថែមជូនពួកគាត់។ ជាមួយគ្នានេះ ពួកគាត់នឹងមានសមត្ថភាពធ្វើនំដែលមានរសជាតិឆ្ងាញ់ មានអនាម័យ និងត្រឹមត្រូវតាមស្តង់ដារ ។

 

ពួកគាត់អាចបង្កើតមុខរបបបន្ថែម និងទទួលបានប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ និងឧបត្ថម្ភដល់ការសិក្សារបស់កូនៗ ។ លើសពីនេះទៅទៀត ពួកគាត់មិនប្រឈមនឹងការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ឆ្ងាយពីគ្រួសារ ។