ការសួរសុខទុក្ខ ប្រជាពលរដ្ឋ ក្រីក្រ ចំនួន ០៤ គ្រួសារ

15

មន្ទីរកិច្ចការនារីខេត្តកណ្តាល៖

 

នៅព្រឹកថ្ងៃទី  ១៧  ខែមិថុនា  ឆ្នាំ២០២០  លោកស្រី  ជុំ  ស៊ីណាត  ប្រធានមន្ទីរកិច្ចការនារីខេត្ត កណ្ដាល  និងលោកស្រី  ឡេង  សំបុណ្យ  អនុប្រធានមន្ទីរបានចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រចំនួន  ០៤គ្រួសារ  នៅឃុំស្វាយរលំ  និងឃុំរកាខ្ពស់  ក្រុងតាខ្មៅ  ខេត្តកណ្តាល  ។ ក្រុមការងារបានយក អំណោយរបស់អង្គការUNFPA  ដែលបានជួយជាសម្ភារៈប្រើប្រាស់ចាំបាច់សម្រាប់ស្រ្តីងាយរងគ្រោះ ដោយអំពើហិង្សាពីក្រសួងកិច្ចការនារី  ព្រមទាំងឆ្លើយតបនឹងស្ថានភាពវីរុសកូវីត-១៩ ។

 

ក្នុង១គ្រួសារទទួលបានអំណោយ ១កញ្ចប់រួមមានក្រម៉ា២  ច្រាស់ដុសធ្មេញ១  ថ្នាំដុស២  ជែលលាងដៃ១ដប  សារ៉ុង២  សាប៊ូបោកខោអាវ  ២កញ្ចប់  ។ ក្នុង នោះលោកស្រី ប្រធានមន្ទីរបានជួយថវិកាបន្ថែមពីលើចំនួន ១០០,០០០រៀល (ដប់ម៉ឺនរៀល )  ក្នុង១គ្រួសារដែលជាថវិការបស់មន្ទីរកិច្ចការនារីខេត្ត កណ្ដាល ។