ការចែកអំណោយដល់ស្ត្រី មានជីវភាពខ្វះខាត ជនពិការ ចាស់ជរា ជួបការលំបាក ចំនួន49 គ្រួសារ

26

មន្ទីរកិច្ចការនារីខេត្តកំពង់ធំ៖

 

នៅថ្ងៃទី 14 ដល់ទី 17 ខែមិថុនា ឆ្នាំ 2020 លោកជំទាវ ម៉េត រ៉ា វីចិត្រ សុខ លូ ជាប្រធានកិត្តិយស និងលោកជំទាវ លំ គន្ធារី អភិបាលរងនៃគណៈអភិបាលខេត្ត ជាប្រធានប្រតិបត្តិ និងសមាជិកគណៈកម្មការកិត្តិយស និងប្រតិបត្តិនៃសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ធំ បានចុះសួរសុខទុក្ខ និងចែកអំណោយ តាមខ្នងផ្ទះ ជូនដល់ស្ត្រីមានជីវភាពខ្វះខាត, ជនពិការ, ចាស់ជរា ជួបការលំបាក នៅក្នុងក្រុងស្រុកទាំង 9 សរុប ចំនួន 49 គ្រួសារ ដែលមានសម្ភារៈ និងថវិកា ក្នុងមួយគ្រួសារ មានដូចជា ៖

– អង្ករ ចំនួន 20 គីឡូ

– មីចំនួន 1 កេះ

– ទឹកត្រីចំនួន 1យួរ

– ទឹកស៊ីអ៊ីវ1យួរ

– ត្រីខ 12 កំប៉ុង សាប៊ូ2ដុំ ច្រាសដុសដៃជើង1 ថ្នាំដុសធ្មេញ1ដប ច្រាសដុះធ្មេញ2 និង

– ថវិកាចំនួន32ម៉ឺនរៀល

សម្ភារៈនិងថវិកាទាំងអស់នេះ បានមកពីការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំ និងសមាជិក កិត្តិយសនិងប្រតិបត្តិ នៃគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ ។