សកម្មភាព ប្រមូលព័ត៌មាន ស្តីពីការងារបញ្ជ្រាបយេនឌ័រ ស្ថានភាពរបស់ស្រ្តី និងកុមារនៅថ្នាក់មូលដ្ឋាន

56

មន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យ៖

 

ថ្ងៃពុធ ១២រោច  ដល់ថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៧-២៤ ខែ មិថុនា ឆ្នាំ២០២០ មន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យ បានចុះសម្ភាសន៍ជាមួយ លោកចៅសង្កាត់  លោក/លោកស្រីមេឃុំ  និង  អ្នកទទួលបន្ទុក កិច្ចការនារី  និងកុមារឃុំ /សង្កាត់ ដើម្បីចុះធ្វើការសិក្សា និង ប្រមូលព័ត៌មាន ស្តីពីការងារបញ្ជ្រាបយេនឌ័រ ស្ថានភាពរបស់ស្រ្តី និងកុមារនៅថ្នាក់មូលដ្ឋាន។ មន្ទីរកិច្ចការនារីបានបន្តប្រមូលទិន្នន័យអំពើហិង្សា  ការជួញដូរស្រ្តី  និង កុមារ  និង ការរំលោភសេពសន្ថវៈ នៅថ្នាក់ឃុំ/សង្កាត់ទាំង ២៤ ទូទាំង ខេត្តឧត្តរមានជ័យ។