ការផ្សព្វផ្សាយអប់រំក្មេងវ័យជំទង់អាយុ១២ឆ្នាំ ដល់ ១៤ឆ្នាំ និងអ្នកចិញ្ចឹមបីបាច់ នៅ ភូមិកកោះ

32

មន្ទីរកិច្ចការនារីខេត្តកំពង់ចាម៖

 

នៅថ្ងៃទី២៥-២៦ ខែមិថុនា ឆ្នាំ២០២០ មន្ទីរកិច្ចការនារីខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការអប់រំក្មេងវ័យជំទង់អាយុ១២ឆ្នាំ ដល់ ១៤ឆ្នាំ និងអ្នកចិញ្ចឹមបីបាច់ នៅ ភូមិកកោះ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលអ្នកចូលរួមសរុបចំនួន ៤២នាក់ (ស្រី្ត ៣៨នាក់) ប្រុស ៤នាក់  ។

 

កិច្ចប្រជុំនេះមានគោលបំណងចំនួន ០៤គឺ ៖

១. លើកកម្ពស់ការយល់ដឹង និងការយល់ចិត្តក្នុងចំណោមអ្នកចិញ្ចឹមបីបាច់ក្មេងវ័យជំទង់

២. ផលប៉ះពាល់នៃអំពើហិង្សាលើក្មេងជំទង់

៣. លើកកម្ពស់ការបើកចិត្តទូលាយ ពីអ្នកចិញ្ចឹមបីបាច់ត្រូវមានទំនាក់ទំនងល្អក្នុងគ្រួសារជាមួយកូនៗ ពិសេសកូនក្នុងវ័យជំទង់

៤. ស្វែងយល់ពីការទំនាក់ទំនងក្នុងការណាត់ជួបដៃគូទាំងវិជ្ជមាន និងអវិជ្ជមានរបស់ក្មេងវ័យ ជំទង់ និងចេះផ្តល់ឱកាសដល់ពួកគាត់ប្រសិនបើពួកគាត់មានការខុសឆ្គង