ពិធីចែកអំណោយសប្បុរសធម៌ដល់ ចាស់ជរាក្រីក្រគ្មានទីពឹង និងមានជំងឺចំនួន១៥នាក់

42

មន្ទីរកិច្ចការនារីបាត់ដំបង៖

មន្ទីរកិច្ចការនារីបានសហការណ៍ជាមួយលោកមេភូមិតាមាឃ លោកមេឃុំគោកឃ្មុំ និងសប្បុរសជន ព្រះតេជគុណចៅអធិការវត្តពែសាលី (វត្តកៀនកេស) បានជួបសំណេះសំណាលនិងសួរសុខទុក្ខ ចាស់ជរាក្រីក្រ គ្មានទីពឹង និងមានជំងឺចំនួន ១៥ នាក់។

ប្រជាពលរដ្ឋម្នាក់ទទួលបាន  អង្ករ២០គក្រ មី១កេស ទឹកត្រី១យួរ ទឹកសៀអុីវ១យួរ អំបិល២ថង់ និងថវិកា៣៥,០០០រៀល នៅភូមិតាមាឃ ឃុំគោកឃ្មុំ ស្រុកថ្មគោល ។