កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីយុវជនក្នុងភាពជាសហគ្រិន

30

មន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង៖

 

កាលពី ថ្ងៃច័ន្ទ ១៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២០ ខែកក្តដា ឆ្នាំ២០២០ មន្ទីរកិច្ចនារីខេត្តស្ទឹងត្រែងបានសហការនិងអជ្ញារធរឃុំ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីយុវជនក្នុងភាពជាសហគ្រិន នៅក្នុងភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ក្រោមអធិបតីភាពលោកស្រី ប្រធានមន្ទីរ លោកស្រីអភិបាលរងស្រុកថាឡា ប្រធានក្រុមប្រឹក្សាឃុំ អ្នកចូលរួមសរុប ២១៤ នាក់( ស្រី្ត ១០៣ នាក់)។

 

គោលបំណងរបស់កិច្ចប្រជុំមានដូចខាងក្រោម៖

១. ផ្សព្វផ្សាយពីសេវាកម្មរបស់មជ្ឈមណ្ឌលអភិវឌ្ឍស្រ្តីខេត្ត

២.ជម្រុញអោយយុវជនបង្កើតក្តីស្រម៉ៃក្នុងការជ្រើសរើសជំនាញ ឬមុខរបរការងារនាថ្ងៃអនាគត

៣.បញ្រ្ជាបពីសហគ្រិនភាពទៅកាន់យុវជន យុវនារី ក្នុងសហគមន៍

 

ប្រជាពលរដ្ឋនឹងអាចចាប់ផ្តើមគិតគូរពី ការរៀបចំផែនការគ្រួសារ ការជ្រើសរើសមុខរបរ អាជីពសម្រាប់ថ្ងៃអនាគត ព្រមទាំងបានដឹងពីសេវាកម្មរបស់មជ្ឈមណ្ឌលអភិវឌ្ឍស្រ្តីខេត្ត។